គួររំលឹកថា តាមសេចក្តីណែនាំ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បម្រើដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្រាប់ភ្ញៀវថ្នាក់អនុរដ្ឋមន្ត្រី ឬខ្ពស់ជាងនេះ ប្រធាន និងអនុប្រធានក្រុមកីឡាដែលចូលរួមការប្រកួតស៊ីហ្គេមលើកទី៣១ មិនចាំបាច់មានបង្ហាញលទ្ធផលតេស្តអវិជ្ជមាន SARS-CoV-2 ពេលចូលវៀតណាម ឬធ្វើតេស្តក្រោយចូលហើយមិនតម្រូវឲ្យដាក់នៅដាច់ដោយឡែកពីគេនោះទេ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្រសួងសុខាភិបាលក៏ប្រកាសផ្អាកការបង្ហាញលទ្ធផលតេស្តអវិជ្ជមានសម្រាប់ជំងឺ Covid-19 នៅគ្រប់ច្រកទ្វារព្រំដែនវៀតណាម និងរក្សាការត្រួតពិនិត្យអ្នកដំណើរចូលច្រកទ្វារព្រំដែន ស្របតាមច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ស្តីអំពីការត្រួតពិនិត្យជំងឺតាមព្រំដែន៕

បកប្រែដោយ Thuy Anh