នេះជាកម្មវិធីដែលរៀបចំឡើងដោយសមាគមជំរុញការអភិវឌ្ឍភាពយន្តវៀតណាម (VFDA) សហការជាមួយសមាគមភាពយន្តសហរដ្ឋអាមេរិក (MPA) នារសៀលថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ។

យោងតាមគណៈកម្មការរៀបចំ បានឲ្យដឹងថា ការប្រកួតបានចាប់ផ្តើមនៅឆ្នាំ២០២០។ ក្នុងចំណោមគម្រោងភាពយន្តចំនួន ៤១ ដែលបានចូលរួមប្រកួតប្រជែងមានគម្រោងចំនួន ១០ ត្រូវបានជ្រើសដើម្បីផ្តល់រង្វាន់។

leftcenterrightdel
គម្រោងមួយដែលបង្ហាញពីរឿងស្នេហ៍របស់យុវវ័យក្នុងជីវិតសម័យទំនើប

យោងតាមលោកស្រីបណ្ឌិត Ngo Phuong Lan ប្រធាន VFDA បានឲ្យដឹងថា ខ្សែភាពយន្តនីមួយៗនៃក្រុមអ្នកនិពន្ធ/អ្នកនិពន្ធចាប់ផ្តើមដោយគំនិតថ្មី ល្អ ប្លែកៗ និងធានាឲ្យបាននូវផ្នែកសំខាន់មួយក្នុងជោគជ័យនៃខ្សែភាពយន្តនេះ។ គណៈកម្មការរៀបចំសង្ឃឹមថា ការប្រកួតនឹងរកឃើញទេពកោសល្យថ្មីៗសម្រាប់វិស័យភាពយន្តវៀតណាម។

ការប្រកួតនេះក៏ជាឱកាសសម្រាប់មិត្តវ័យក្មេងមានឱកាសជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីអ្នកជំនាញមកពីសហរដ្ឋអាមេរិកនិងវៀតណាម។  ហើយសង្ឃឹមថា នឹងមានខ្សែភាពយន្តក្នុងគម្រោងខ្សែភាពយន្តទាំងនេះបានបញ្ចាំងនៅរោងភាពយន្ដ។

លោក Stephen P. Jenner នាយកទទួលបន្ទុកផ្សព្វផ្សាយរបស់ MPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា ក្នុងរយៈពេលកន្លងមក វិស័យភាពយន្តវៀតណាមមានខ្សែភាពយន្តទទួលប្រាក់ចំណូលខ្ពស់ ជាពិសេសខ្សែភាពយន្តភ័យរន្ធត់។ ប្រាក់ចំណូលមានសារៈសំខាន់ ប៉ុន្តែមិនមែនជាអ្វីៗទាំងអស់សម្រាប់ខ្សែភាពយន្តនោះទេ ប្រការសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់លើប្រភេទភាពយន្ដ ដើម្បីបន្សល់ទុកការចាប់អារម្មណ៍នៅមហោស្របភាពយន្តអន្តរជាតិ។ វៀតណាមមានឈុតឆាកគួរឱ្យចាប់អារម្មណ៍ដែលទាក់ទាញអ្នកផលិតភាពយន្តអន្តរជាតិ។ ដូច្នេះហើយ មិត្តវ័យក្មេងគួរតែស្វែងយល់ពីគំនិតថ្មីៗ ឆ្លុះបញ្ចាំងពីជីវិត វប្បធម៌ និងប្រទេសនៅក្នុងគម្រោងភាពយន្តរបស់ខ្លួន៕

បកប្រែដោយ Pham Diep