មហាសន្និបាតនឹងដាក់ចេញនូវគោលដៅ ទិសដៅ និងភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ ជំរុញការអភិវឌ្ឍចលនាហាត់ប្រាណ និងកីឡាទាំងអស់គ្នា ខិតខំអនុវត្តគោលដៅចំនួនមនុស្សដែលហាត់ប្រាណកីឡាជាប្រចាំ ឱ្យសម្រេចបានប្រមាណ ៣៦% ហើយចំនួនគ្រួសារហាត់កីឡាមានប្រមាណ ២៧%  និងគណៈប្រតិភូកីឡាវៀតណាមទទួលបានសមិទ្ធិផលខ្ពស់នៅស៊ីហ្គេមលើកទី៣១ ASIAD ២០២២។ល។ ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់ឋានៈកីឡារបស់ប្រទេសជាតិ។

leftcenterrightdel
ក្រុមជម្រើស U.22 វៀតណាម ទទួលបានមេដាយមាសក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ ២០១៩ (រូបថត៖ Sport)

នៅមហាសន្និបាតលើកទី ៦ នៃគណៈកម្មាធិការអូឡាំពិកវៀតណាម គណៈប្រតិភូទាំងឡាយនឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តោតលើការអភិវឌ្ឍវិញ្ញាសាកីឡាអូឡាំពិក និង ASIAD ដែលវៀតណាមមានសក្តានុពល; ត្រៀមរៀបចំកីឡាករកីឡាការិនី និងធនធានមនុស្សសម្រាប់កីឡាវៀតណាមឱ្យបានល្អ ខិតខំសម្រេចបានលទ្ធផលខ្ពស់នៅការប្រកួតនាពេលខាងមុខ។ ក្រៅពីនោះ ប្រតិភូទាំងឡាយក៏ពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅឆ្នាំក្រោយ; ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើវិស័យកីឡា និងចលនាអូឡាំពិកជាមួយអង្គការកីឡាអន្តរជាតិ ក៏ដូចជាគណៈកម្មាធិការអូឡាំពិកជាតិ ទ្វីប និងអន្តរជាតិ ដើម្បីរួមចំណែកលើកកំពស់ឋានៈកីឡាវៀតណាម៕

បកប្រែដោយ Huyen Trang