leftcenterrightdel
លោក  Vuong Dinh Hue ធ្វើការជាមួយស្ថាប័ន និងអង្គភាពនានាក្នុងការត្រៀមរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣១ 

បច្ចុប្បន្ននេះ ទីក្រុងហាណូយមានសំណង់ចំនួន ២០ ដែលកំពុងសាងសង់ និងជួសជុលសម្រាប់បំរើការប្រកួតស៊ីហ្គេមលើកទី ៣១ ដែលនឹងត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។  ក្រៅពីនេះ ទីក្រុងហាណូយក៏បានទទួលបន្ទុកការរៀបចំខ្លឹមសារនៃពិធីបើក និងបិទស៊ីហ្គេមលើកទី ៣១ ។

នៅក្នុងជំនួបនេះដែរ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះអង្គភាពនានាដែលបានខិតខំក្នុងការអនុវត្ដការហ្វឹកហាត់ការប្រកួតកីឡាទទួលបានលទ្ធផលខ្ពស់។ លោក Vuong Dinh Hue បានស្នើឲ្យស្ថាប័ន អង្គភាព ខ័ណ្ឌ ស្រុកនិងឃុំ ត្រូវតែផ្តោតលើការងារដែលទាក់ទងទៅនឹងការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី ៣១ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ និងបន្តយកចិត្តទុកដាក់ដល់ជីវភាពខាងស្មារតី និងគោលនយោបាយសម្រាប់កីឡាករ និងគ្រូបង្វឹក៕

បកប្រែដោយ Pham Diep