leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះ លោក Huynh Vinh Ai ប្រធានសមាគមកីឡាជនពិការវៀតណាមបានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ ។  កិច្ចប្រជុំនេះក៏បានឯកភាពផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ដោយមានវិញ្ញាសារចំនួន ១១ រួមមាន៖ អត្តពលកម្ម, ហែលទឹក, លើកទម្ងន់, វាយសី, លេងអុក,  បាញ់ធ្នូ, តែនិស ពីងប៉ុង, វាយកូនបាល់រទេះរុញ, boccia, យូដូ...។

ក្រៅពីនេះប្រទេសដទៃទៀតបានស្នើឱ្យប្រទេសវៀតណាមរៀបចំការប្រកួតបាល់បោះរទេះរុញបន្ថែមទៀត។ ដោយកត់ស្គាល់នូវយោបល់ខាងលើនេះ លោក Huynh Vinh Ai បានមានប្រសាសន៍ថា លោកនឹងរាយការណ៍ទៅរដ្ឋាភិបាលវៀតណាមនិងឆ្លើយតបក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Pham Diep