leftcenterrightdel
លោកគ្រូបង្វឹក Park Hang-seo

លោកគ្រូបង្វឹក Park Hang-seo បានសំដែងនូវក្ដីរំភើបចិត្ដយ៉ាងខ្លាំងចំពោះការយកចិត្ដទុកដាក់ពីនាយករដ្ឋមន្រ្តីវៀតណាម។ លោកគ្រូបង្វឹក Park Hang-seo បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកតាមបទប្បញ្ញត្ដិក្នុងរយៈពេល ២១ ថ្ងៃ  លោកនឹងចាប់ផ្តើមភ្លាមការត្រៀមរៀបចំសម្រាប់ការហ្វឹកហាត់ក្រុមបាល់ទាត់ដើម្បីសម្រេចបានលទ្ធផលខ្ពស់បំផុតនិងបន្តនាំមកនូវក្ដីសប្បាយរីករាយដល់អ្នកគាំទ្របាល់ទាត់វៀតណាម។ 

លោក Park Hang-seo វិលត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូងវិញបន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពទី ២ របស់ក្រុមបាល់ទាត់វៀតណាមនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោយរយៈពេលដាក់ឲ្យនៅដាច់ដោយឡែក លោកគ្រាន់តែសម្រាកជាង ២ សប្តាហ៍នៅស្រុកកំណើតប៉ុណ្ណោះ មុនពេលត្រឡប់មកប្រទេសវៀតណាមវិញ។ លោកគ្រូបង្វឹក Park Hang-seo និងក្រុមជំនួយការរបស់គាត់នឹងទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅសណ្ឋាគារក្នុងរយៈពេលដាក់ឲ្យនៅដាច់ដោយ​​ឡែក៕

បកប្រែដោយ Pham Diep