leftcenterrightdel
កីឡករចូលរួមការប្រកួតប្រណាំងកំណាត់ផ្លូវទី ៣ (រូបថត៖ vnanet.vn)

 

អញ្ជើញចូលរួមពិធីប្រគល់រង្វាន់មានលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។ លោក  ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ទីក្រុងភ្នំពេញបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃការប្រកួតប្រណាំងកង់នេះ។ លោកចែករំលែកថា “ យើងខ្ញុំពិតជារំភើបចិត្ដនិងមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលលើកដំបូងនៃការប្រកួតប្រណាំងកង់កំណាត់ផ្លូវទី ២ បានប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។ នេះជាសក្ខីភាពដែលបង្ហាញពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសជិតខាងទាំងបីគឺវៀតណាមកម្ពុជានិងឡាវ។

កំណាត់ផ្លូវទី ២ នៃការប្រកួតប្រណាំងកង់ Nam Ky Khoi Nghia ពានរង្វាន់វិទ្យុសម្លេង VOH លើកទី ២២ ឆ្នាំ២០១៩ បានឆ្លងកាត់ខេត្ដ ស្វាយរៀង ព្រៃវែង កណ្ដាលនិងរាជធានីភ្នំពេញ។ ក្នុងដំណើរការប្រកួតប្រណាំងកង់នេះ ក្រុមប្រណាំងកង់ទទួលបានការជួយទ្រទ្រង់ពីសំណាក់កម្លាំងប៉ូលិស្ដកម្ពុជា។ នេះជាការប្រកួតប្រណាំងដ៏មានអត្ថន័យ ហើយជាព្រឹត្តិការណ៍កីឡាពោរពេញទៅដោយសាមគ្គីភាពនិងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជាដែរ៕

បកប្រែដោយ Pham Diep