នៅពេលព្រឹកថ្ងៃទី២០ តុលា នៅឯកន្លែងបាញ់កាំភ្លើង កីឡាករកាំភ្លើង Ha Minh Thanh,  Dau Van Dong បានចូលរួមការប្រកួតកាំភ្លើងខ្លីបាញ់ចំងាយ ២៥ ម៉ែត្រ តែលទ្ធផលទទួលបានមិនដូចនឹងបំណងឡើយដោយខ្មាន់កាំភ្លើងទាំងពីរនាក់នេះត្រូវស្ថិតនៅខាងក្រៅកំពូលទាំង ២០ ។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមការប្រកួតកីឡាយោធា 

 

នារសៀលថ្ងៃដដែល កីឡាករិនី ៣ រូបគឺ Thuy Dung, Linh Chi, Hoang Ngoc  បានចូលទៅក្នុងវគ្គបាញ់កាំភ្លើងខ្លីចំងាយ ២៥ ម៉ែត្រ ផ្នែកទី១ ដោយមានវិញ្ញាសាបាញ់យឺត។ លទ្ធផលទទួលបានគឺ Thuy Dung សម្រេចបាន ២៨៧ ពិន្ទុ Linh Chi ទទួលបាន ២៨៤ ពិន្ទុ Hoang Ngoc ទទួលបាន ២៨៥ ពិន្ទុ។ នៅក្នុងការធ្វើចំណាត់ថ្នាក់ ក្រុមនារីវៀតណាមត្រូវបានគេចាត់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមក្រុមទាំង ៤៤ ។

នារសៀលនេះ (ថ្ងៃទី ២១ ខែតុលា) ខ្មាន់កាំភ្លើងទាំង ៣ នាក់ខាងលើនឹងឈានចូលដល់វគ្គបាញ់កាំភ្លើងខ្លី ចំងាយ ២៥ ម៉ែត្រ។ ដោយខ្មាន់កាំភ្លើងម្នាក់ៗនឹងបាញ់ ៣០ គ្រាប់ដោយមួយគ្រាប់ៗបាញ់ក្នុងរយៈពេល ១០ វិនាទីប៉ុណ្ណោះ។ គ្រូបង្វឹកលោក Nguyen Dinh Hiep នៃក្រុមបាញ់កាំភ្លើង បាននិយាយថា៖“ ការប្រកួតកាំភ្លើងខ្លីចំងាយ ២៥ ម៉ែត្រទាំងបុរស និងនារីត្រូវបានប្រមូលផ្តុំដោយសុទ្ធតែជាខ្មាន់កាំភ្លើងខ្លីល្បីៗ ដែលមានកីឡាករខ្លះបានឈ្នះជើងឯកពិភពលោកទៀតផង។ ដូច្នេះការប្រកួតប្រជែងពិតជាពិបាកសម្រាប់ក្រុមនារីវៀតណាមដើម្បីឈ្នះមេដាយលើក្រុមរបស់ ចិន កូរ៉េខាងត្បូង ... ដែលមានបទបិសោធន៍ក្នុងការបាញ់រហ័ស។

រហូតដល់ម៉ោង២០ នៅថ្ងៃទី ២០ ខែតុលា ប្រតិភូចិននៅតែនាំមុខតារាងមេដាយដោយមានមេដាយមាស ២៤   មេដាយប្រាក់៩ មេដាយសំរឹទ្ធ ៩។ ចំណាត់ថ្នាក់ទី ២ គឺប្រតិភូរុស្ស៊ីដែលមានមេដាយមាស ១០ មេដាយប្រាក់ ៩ និងមេដាយសំរិទ្ធ ១១។ ទទួលបានមេដាយមាស ២ មេដាយប្រាក់ ៥ មេដាយសំរិទ្ធ ៧ គណៈប្រតិភូប្រេស៊ីលឈរលំដាប់លេខ ៣៕

បកប្រែដោយ Minh Trung