leftcenterrightdel
កីឡាករ Javier នៃក្រុម VUS ទីក្រុងហូជីមីញ

ការប្រណាំងកង់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ តុលា ដល់ថ្ងៃទី ១ វិច្ឆកា។ ចាប់ផ្តើមពីទីក្រុងហូជីមិញការប្រណាំងកង់ដំណាក់កាលដំបូងនឹងទៅដល់រាជធានីភ្នំពេញហើយឆ្លងកាត់ខេត្តនានានៃប្រទេសកម្ពុជាបន្ទាប់មកទៅកាន់ខេត្តនានានិងរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ។ ការប្រណាំងកង់នៅឆ្នាំនេះមានគោលបំណងរំលឹកកខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ / ២២ ធ្នូ ២០១៩) និងខួបលើកទី ៧៩ នៃទិវាភាគខាងត្បូងវៀតណាមធ្វើកូប្បកម្ម (២៣ វិច្ឆិកា ឆ្នាំ១៩៤០ / ២៣ វិច្ឆិកា ឆ្នាំ ២០១៩) ។ នៅក្នុងការប្រកួតអ្នកប្រណាំងកង់នឹងឆ្លងកាត់ខេត្ត ក្រុងមួយចំនួនដូចជា ទីក្រុងហូជីមិញ ខេត្ត Tay Ninh (វៀតណាម) ស្វាយរៀង ព្រៃវែង កណ្តាល រាជធានីភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង (កម្ពុជា) Champasak, Salavan, Savannakhet, Khammouan, Bolykhamxay, Vientiane (ឡាវ) និង Binh Duong, Binh Phuoc (វៀតណាម)៕

បកប្រែដោយ Duy Hoan