leftcenterrightdel
កីឡាករបាល់ទាត់ជម្រើសជាតិវៀតណាម

កាសែត Fox Sports Asia បានកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់កីឡាករបាល់ទាត់ Nguyen Quang Hai ជាពិសេសគ្រាប់បាល់ស៊ុតចូលទីរបស់ម៉ាឡេស៊ីនៅនាទីទី ៣៩ នៃតង់ទី ១។ កាសែតនេះសរសេរថា៖ “គ្រាប់ស៊ុតបញ្ចូលទីម៉ាឡេស៊ីនេះពិតជាស្អាតមែនទែន។ កីឡាករវៀតណាមត្រូវតែមានកម្លាំងរឹងមាំនិងភាពបត់បែនដ៏អស្ចារ្យទើបបានទាត់បាល់ដ៏ល្អតាមបែបនេះ”។ កាសែត Fox Sports Asia ក៏កោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំរបស់គ្រូបង្វឹក Park Hang – Seo និងកូនសិស្សរបស់លោកផងដែរ។

ទន្ទឹមនឹងនេះដែរ កាសែត Goal បានវាយតំលៃថារបៀបទាត់បាល់របស់ក្រុមវៀតណាមគឺល្អជាងក្រុមម៉ាឡេស៊ី។ នៅដើមតង់ទី១ ក្រុមម្ចាស់ផ្ទះមានបញ្ហាបន្តិច ប៉ុន្តែនៅពេលក្រោយមកក៏កាន់តែមុតស្រួចពេញមួយប្រកួតផងដែរ។

គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក៏បានអះអាងថា ក្រុមវៀតណាមលេងបានយ៉ាងល្អហើយបានកាត់បន្ថយភាពខ្លាំងរបស់ម៉ាឡេស៊ីទាំងស្រុង៕

តាម vovworld