ក្នុងបរិយាកាសដ៏ស្និតស្នាល និងផ្សះផ្សានារយៈពេលកន្លទៅ តាមរយៈជំនួបជាប្រវត្តិសាស្ត្រជាច្រើនរវាងថ្នាក់ដឹកនាំ កូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេរិកនោះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង  (KFA) លោក Chung Mong-gyu បានឲ្យដឹងថា លោកសង្ឃឹមថាអាចជំរុញផែនការស្ដីពីសំណើរឲ្យកូរ៉េខាងជើង និងកូរ៉េខាងត្បូងរួមគ្នាទទួលរៀបចំ World Cup បាល់ទាត់ផ្នែកនារីឆ្នាំ២០៣០។

leftcenterrightdel
ក្រុមបាលទាត់នារីនៃកូរែខាងត្បូង (រូបថតឧទាហរណ៍)

ក្នុងកិច្ចសម្ភាសន៍ជាមួយយ៉ុនហាប ប្រធាន KFA បានចាត់ទុកថាផែនការពោលខាងលើនេះអាចជួយប្រទេសកូរ៉េទាំងពីរខិតមកជិតគ្នាថែមទៀត។ លោកបន្តថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការនេះ ហើយ KFA និងពិភាក្សាជាមួយកូរ៉េខាងជើងអំពីគំនិតនេះ។ តាមការរំពឹងទុក FIFA នឹងប្រកាសប្រទេស ដែលទទួលរៀបចំ World Cup បាល់ទាត់ផ្នែកនារីឆ្នាំ២០៣០ នាខែមីនាខាងមុខ៕

តាម vovworld