leftcenterrightdel
គណៈកម្មការចាត់តាំងអុជធូបគោរពវិញ្ញាណក្ខន្ធរូបសំណាក់ស្ដេច Ly Thai To
leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកការប្រណាំង

 

ការប្រណាំងកង់ទៅកាន់ទីក្រុង" Dien Bien Phu ឆ្នាំ២០១៩  ពានរង្វាន់កាសែតកងទ័ពប្រជាជន" គឺជាសកម្មភាពមួយក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវាជ័យជំនះ Dien Bien Phu ដែលរៀបចំដោយកាសែតកងទ័ពប្រជាជនសហការជាមួយសហព័ន្ធប្រណាំងកង់-ម៉ូតូវៀតណាម ដោយមានការឧបត្ថម្ភពីសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុន និងធនាគារជាច្រើន។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជននិងជាប្រធានសហព័ន្ធកង់-ម៉ូតូវៀតណាម ថ្លែងសុន្ទរកថាបើកការប្រណាំង

 

ការប្រណាំងកង់ទៅកាន់ទីក្រុង " Dien Bien Phu ឆ្នាំ២០១៩  ពានរង្វាន់កាសែតប្រជាជនប្រជាជន" មានកីឡាករចូលរួមជិត ៣០០ នាក់ មកពីក្រុមប្រណាំងកង់ចំនួន ១០ ក្រុម ដែលក្នុងនោះមានក្រុមប្រណាំងអន្ដរជាតិមកពីប្រទេសជប៉ុននិងហ្វីលីពីន។ កីឡាករទាំងអស់នឹងប្រណាំងនៅជុំវិញបឹង Hoan Kiem និងបិទបញ្ចប់ការប្រណាំងនៅជុំវិញទីក្រុង Dien Bien Phu ខេត្ដ Dien Bien។

 

leftcenterrightdel
គណៈកម្មការចាត់តាំងប្រគល់ផ្កាជូនក្រុមប្រណាំង

ក្នុងឱកាសនេះដែរ គណៈកម្មការចាត់តាំងនឹងប្រគល់អំណោយជូនអតីតយុទ្ធជនដែលចូលរួមយុទ្ធនាការ Dien Bien Phu សាច់ញាតិរបស់យុទ្ធជនពលី គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងសិស្សក្រីក្រសិក្សាពូកែនៅតាមបណ្តាខេត្ត ក្រុង ដូចជាខេត្ដ Hoa Binh, Son La, Dien Bien និងទីក្រុងហាណូយផងដែរ៕

បកប្រែដោយ Thanh Cong