ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាមនឹងទៅចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019
កប.អនឡាញ - យោងតាមព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឲ្យដឹងថា នារសៀលថ្ងៃទី ១៥ កុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាមនឹងទៅចូលរួមក្នុងការប្រកួតពានរង្វាន់ AFF U22 Championship 2019 ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅប្រទេសកម្ពុជា។
|
|
ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាមនឹងទៅចូលរួមក្នុងការប្រកួតពានរង្វាន់ AFF U22 Championship 2019 |
យោងតាមកាលវិភាគប្រកួត នៅថ្ងៃទី ១៧ ខែកុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាមនឹងចាប់ផ្តើមការប្រកួតជាមួយក្រុមបាល់ទាត់ U22 ហ្វីលីពីន។ លោក Nguyen Quoc Tuan គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាមបានស្នើឲ្យកីឡាករត្រូវតែយកឈ្នះក្នុងការប្រកួតនេះ ពីព្រោះថាប្រសិនបើយកឈ្នះនោះគឺក្រុម U22 វៀតណាមនឹងមានឱកាសជាច្រើនដើម្បីឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួររំលឹកថា ការប្រកួតពានរង្វាន់ AFF U22 Championship 2019 ដោយក្រុម U22 វៀតណាមស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន និងទីម័រខាងកើត។ ចំពោះកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែកុម្ភៈនៅទីលានពហុកីឡាដ្ឋានជាតិកម្ពុជាតែមួយគត់៕
បកប្រែដោយ Pham Diep