leftcenterrightdel
កីឡាករបាល់ទាត់ខ្សែបម្រើ លោក Luka Modric បានឈ្នះបាល់មាសឆ្នាំ ២០១៨

លោក Modric បានយកឈ្នះលើកីឡាករពីរនាក់ផ្សេងទៀត ដូចជាកីឡាករបាល់ទាត់ខ្សែប្រយុទ្ធជនជាតិព័រទុយហ្គាល់លោក Cristiano Ronaldo និងកីឡាករបាល់ទាត់ Antoine Griezmann របស់ក្រុមកីឡាបាល់ទាត់ជាតិបារាំង។ គួរបញ្ជាក់ថា លោក Modric ទទួលបានជ័យជំនះនេះដោយសារមានការប្រកួតដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ 2018 ជាកន្លែងដែលលោកទទួលបានពានរង្វាន់ជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតប្រចាំឆ្នាំ។ លើសពីនេះទៀត ខ្សែបម្រើរូបនេះក៏បានជួយឱ្យក្រុមបាល់ទាត់ Real Madrid ឈ្នះពានរង្វាន់ Champions League សម្រាប់ឆ្នាំទី ៣   ជាប់ៗគ្នាផងដែរ៕

តាម vovworld.vn