កប.អនឡាញ - ក្នុងរយៈពេល ២ ថ្ងៃកន្លងមក កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ ៣២៤ យោធភូមិភាគីទី៤ បានពុះពាររាល់ការលំបាកដើម្បីជួយប្រជាជននៅឃុំ Thanh Ha និងឃុំ Thanh My ស្រុក Thanh Chuong ខេត្ត Nghe An ភាគកណ្តាលវៀតណាមដោយសារទឹកជំនន់។
កម្មាភិបាលនិងយុទ្ធជនបានសាងសង់ស្ពានឈើជាបណ្តោះអាសន្នសម្រាប់ប្រជាជនធ្វើដំណើរ ជាពិសេសសិស្សទៅសាលារៀន និងជួយបោសសំអាតសាលារៀន ទីស្នាក់ការគណៈកម្មាធិការប្រជាជននៅឃុំ និងផ្សារ។ល។ ទន្ទឹមនឹងនោះ កម្មាភិបាលនិងយុទ្ធជនក៏បានប្រគល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនក្រុមគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋនិងគ្រួសារក្រីក្រនៅតំបន់។ល។ កាសែតកងទ័ពប្រជាជនអនឡាញសូមបង្ហាញរូបភាពមួយចំនួននៃសកម្មភាពជួយប្រជាជនរបស់កម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ ៣៣៥ កងពលធំលេខ៣២៤ ក្នុងរយៈពេល ២ ថ្ងៃកន្លងមក៕
បកប្រែដោយ Thuy Anh
Type the code from the image