កប.អនឡាញ - គិលានុបដ្ឋាកយិកា ១០ នាក់របស់កងពេទ្យកម្រិត២ លេខ២ ដែលចូលរួមបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង បានទទួលស្វាគមន៍ទិវានារីវៀតណាម (ថ្ងៃទី២០ ខែតុលា) យ៉ាងសាមញ្ញ ជាមួយអាវផាយ និងសម្លៀកបំពាក់ជាប្រពៃណី។
នេះក៏ជារយៈពេលពេញមួយឆ្នាំនៃកងពេទ្យកម្រិត២ លេខ២ ដែលចូលរួមបេសកកម្ម។ គួរណាស់តែតាមកាលបរិច្ឆេទ គិលានុបដ្ឋាកយិកាទាំង ១០ នាក់នេះ និងយុទ្ធមិត្ត បានបញ្ចប់បេសកកម្មក្នុងរយៈពេល ១ ឆ្នាំដើម្បីវិលត្រឡប់មកគ្រួសាររបស់ពួកគេវិញ។ ប៉ុន្តែដោយសារតែជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោក កងពេទ្យកម្រិត២ លេខ២ ត្រូវតែពន្យារពេលរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២១។
បេសកកម្មថែរក្សាសន្តិភាពរបស់យុទ្ធនារី និងយុទ្ធមិត្ត កំពុងប្រឈមនឹងការលំបាក់ជាច្រើន ប៉ុន្តែនេះក៏ជាឱកាសមួយសម្រាប់វេជ្ជបណ្ឌិតកងទ័ពមួកបៃតងរបស់វៀតណាម បង្ហាញពីភាពក្លាហានរបស់កងទ័ពលោកអ៊ុំហូ គឺប្តេជ្ញាបំពេញបេសកកម្មអន្តរជាតិដ៏ខ្ពង់ខ្ពស់ប្រកបដោយជោគជ័យ៕
បកប្រែដោយ Huyen Trang
Type the code from the image