កប.អនឡាញ - ការប្រណាំងកង់ដំណាក់ទី២ មានចម្ងាយផ្លួវ ១២៩ គីឡូម៉ែត្រ ពីទីក្រុង Ha Noi ទៅខេត្ត Hoa Binh ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ប្រណាំងកង់ “ឆ្ពោះទៅទីក្រុង Dien Bien Phu ពានរង្វាន់កាសែតកងទ័ពប្រជាជន” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែឧសភា ដោយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីកីឡាករទាំងឡាយ។
បញ្ចប់ការប្រកួតដំណាក់ទី២នេះ កីឡាករ Phan Hoang Thai របស់ក្រុមឱសថ Domesco ខេត្ត Dong Thap បានជាប់លេខ១ ហើយលេខ២គឺកីឡាករ Quang Van Cuong របស់ក្រុមហ៊ុនសម្ព័ន្ធ Loc Troi ឯទី៣បន្តជាកីឡាករ Loic Desriac របស់ក្រុម Dong Nai ។ ជាមួយគ្នានេះដែរ កីឡាករ Phan Hoang Thai ក៏បានឈ្នះអាវក្រហមដែរ។ កីឡាករ Quang Van Cuong បន្តគ្រងអាវកាក់ពណ៌លឿងដដែលបន្ទាប់ពីការប្រណាំង២ដំណាក់នេះហើយ។
កាសែតកងទ័ពប្រជាជនអនឡាញសូមជូនមិត្តអ្នកអាននូវរូបភាពមួយចំនួននៃការប្រណាំងកង់ដំណាក់ទី២នេះដូចខាងក្រោម៖
បកប្រែដោយ Duy Hoan
Type the code from the image