កប.អនឡាញ - ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Doan Bao Quyet អនុប្រធាននយោបាយកងឆ្មាំសមុទ្រវៀតណាម បានរៀបចំកម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” នៅកោះ Co To ខេត្ត Quang Ninh វៀតណាម។ ក្នុងរយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា) ក្រុមបេសកកម្មបានទៅសាកសួរសុខទុក្ខ ប្រគល់អំណោយជូនអ្នកមានគុណបំណាច់ សិស្សក្រីក្រដែលរៀនល្អ សមាជិកាក្រីក្រនៃសមាគមនារី និងកូននៃកម្មាភិបាល និងបុគ្គលិករបស់កម្លាំងប្រដាប់អាវុធនៅតំបន់។ ក្រុមបេសកកម្មនៅតែសហការជាមួយកម្លាំងសុខាភិបាលតំបន់ទៅពិនិត្យជម្ងឺ និងចែកថ្នាំឥតគិតថ្លៃឲ្យមុខសញ្ញាទទួលរបបពីរដ្ឋចំនួន ១០០ នាក់ និងរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀតផង៕
បកប្រែដោយ Thuy Anh
Type the code from the image