មណ្ឌលតាំងពិព័រណ៌របស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ ដោយមានការបង្ហាញម៉ូដអាវផាយប្រពៃណី ទេសភាពនៅតំបន់ទាំង៣ របស់វៀតណាម ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Vietnam Airlines និងផលិតផលប្រចាំតំបន់របស់វៀតណាមដូចជាកាហ្វេ តែ ឬនំ។ល។

leftcenterrightdel
ការបង្ហាញម៉ូដអាវផាយក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

តាមលោកស្រី Nguyen Thi Thanh Van អនុប្រធានសមាគមសហគ្រាសវៀតណាមប្រចាំម៉ាឡេស៊ី បានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់វៀតណាមក្នុងការផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងទេសចរណ៍ទៅកាន់មិត្តភ័ក្តិក្នុងតំបន់ ជាពិសេសគឺរូបភាពអាវផាយប្រពៃណី ផលិតផលទេសចរណ៍ និងមុខម្ហូបវៀតណាម។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសរៀនសូត្របទពិសោធន៍ ដើម្បីត្រៀមរៀបចំសកម្មភាពអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ីក្នុងឆ្នាំ២០២៣៕

បកប្រែដោយ Thuy Anh