យោងតាមអង្គភាពអាជីវកម្មទេសចរណ៍របស់ឥណ្ឌា តម្រូវការទៅបរទេសរបស់ប្រជាជនឥណ្ឌាបច្ចុប្បន្ននេះស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីការរាតត្បាត Covid-19 មក។ ការផ្ដល់ទិដ្ឋាការ Schengen កំពុងជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាទៅរកគោលដៅទេសចរណ៍ថ្មីងាយស្រួលជាង ក្នុងនោះមានទាំងប្រទេសវៀតណាមផងដែរ។

លោក Rajeev Kale - តំណាងក្រុមហ៊ុនទេសចរណ៍ Thomas Cook ប្រចាំប្រទេសឥណ្ឌាបានបញ្ជាក់ថា វៀតណាមកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសឥណ្ឌា មិនត្រឹមតែពីអតិថិជនសាជីវកម្មប៉ុណ្ណោះទេ ថែមទាំងក្រុមគ្រួសារ យុវជន និងគូស្នេហ៍ទៀតផង។ ភ្ញៀវទេសចរឥណ្ឌាមានឆន្ទៈផ្លាស់ប្តូរទៅកាន់គោលដៅធ្វើដំណើរខ្លី ងាយស្រួល និងតម្លៃសមរម្យ។

leftcenterrightdel
សន្និសីទបង្ហាញអំពីទេសចរណ៍ទីក្រុង Da Nang នៅទីក្រុង New Delhi ប្រទេសឥណ្ឌា (រូបថត៖ vov.vn)

តំណាងក្រុមហ៊ុន SOTC Travel លោក Daniel D'Souza បានឲ្យដឹងថា ការស្ដារឡើងវិញនៃការតភ្ជាប់ផ្លូវអាកាសបានជំរុញតម្រូវការទេសចរណ៍នៅប្រទេសឥណ្ឌា ប៉ុន្តែរបាំងទិដ្ឋាការទេសចរណ៍អឺរ៉ុបបានធ្វើឱ្យប្រជាជនឥណ្ឌាបង្វែរទិសដៅ៖ “ទិន្នន័យផ្ទៃក្នុងរបស់យើងបង្ហាញពីតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំងសម្រាប់គោលដៅទេសចរណ៍នៅជិត និងបែបបទងាយស្រួលសុំទិដ្ឋាការ បានកើនឡើង ៣០-៣៥% ក្នុងមួយខែ”។

ក្នុងព្រឹត្តិការណ៍ជំរុញទេសចរណ៍នាពេលថ្មីៗនេះនៅទីក្រុង New Delhi (ឥណ្ឌា) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា លោក Pham Sanh Chau បានឲ្យដឹងថា ចំនួនទិដ្ឋាការជាមធ្យមក្នុងមួយថ្ងៃដែលចេញដោយស្ថានទូតបានកើនឡើង ២៤ ដងធៀបនឹងមុនការរាតត្បាត Covid-19 ពីចំនួនទិដ្ឋាការប្រហែល ២៥០ កើនឡើង ៦០០០ ក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះ ទីក្រុងចំនួនបីរបស់ឥណ្ឌារួមមានទីក្រុង New Delhi, Mumbai និង Kolkata មានជើងហោះហើរត្រង់ទៅកាន់ប្រទេសវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងបំពេញផ្លូវហោះហើរបន្ថែមទៀតពីប្រទេសវៀតណាមទៅកាន់ទីក្រុង Ahmedabad, Bengaluru និង Hyderabad នៅចុងឆ្នាំនេះ៕

បកប្រែដោយ Huyen Trang