នេះជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់ រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ នេះក៏ជាឱកាស “មាស” ដែលមូលដ្ឋាន និងអង្គភាពអាជីវកម្មទេសចរណ៍វៀតណាមកំពុងរង់ចាំ ដើម្បីផ្សព្វផ្សាយទេសចរណ៍វៀតណាមដល់មិត្តភក្តិអន្តរជាតិ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) លោក Ha Van Sieu បានបញ្ជាក់ថា៖ រយៈពេល ១៩ ឆ្នាំ ក្រោយឆ្នាំ ២០០៣ មក វៀតណាមបានបន្តធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ នេះក៏ជាព្រឹត្តិការណ៍ធំទីមួយរបស់អាស៊ីអាគ្នេយ៍បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំ។

leftcenterrightdel
ទិដ្ឋភាពនៃបឹង Hoan Kiem (រូបថត៖ vnanet.vn)

ដូច្នេះហើយ វិស័យទេសចរណ៍ក៏ខិតខំអស់ពីសមត្ថភាពដើម្បីគោលដៅរៀបចំស៊ីហ្គេមលើកទី ៣១ ប្រកបដោយជោគជ័យ តាមរយៈការស្វាគមន៍ និងបម្រើតម្រូវការកន្លែងស្នាក់នៅ និងការធ្វើដំណើររបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំផ្នែកកីឡា អ្នកគាំទ្រ  និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះឧស្សាហកម្មទេសចរណ៍ទាំងមូលបានបង្កើនការផ្សព្វផ្សាយទេសចរណ៍នៅខាងក្រៅស៊ីហ្គេមលើកទី ៣១ ឆ្លៀតយកឱកាសមាសដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិនៅនឹងកន្លែង។

ក្នុងឱកាសនេះ បណ្តាមូលដ្ឋាន និងអង្គភាពអាជីវកម្មបានបើកដំណើរទេសចរណ៍ពិសេសៗជាច្រើន។ ក្នុងនោះ ក្រុមហ៊ុនទេសចរណ៍ Vietravel បានបើកកម្មវិធីទេសចរណ៍ចំនួន២ “ហាណូយ - Viet Tri – Sapa – Ninh Binh” (ក្នុងរយៈពេល ៦ ថ្ងៃ) និងហាណូយ - Viet Tri - Sapa - Ha Long (ក្នុងរយៈពេល ៧ ថ្ងៃ) រួមជាមួយនឹងការផ្តល់សំបុត្រទស្សនាបាល់ទាត់ដោយឥតគិតថ្លៃនៅកីឡដ្ឋាន Viet Tri (ខេត្ត Phu Tho) និងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietravel។

នៅលើគេហទំព័ររបស់ខ្លួន http://seagames31.vietnamtourism.gov.vn/tour-in-hanoi/ អគ្គនាយកដ្ឋានទេសចរណ៍ក៏ចុះផ្សាយព័ត៌មានអំពីដំណើរទេសចរណ៍ដែលគិតថ្លៃនៅទីក្រុងហាណូយក្នុងឱកាសស៊ីហ្គេមលើកទី៣១ អនុវត្តដោយភ្នាក់ងារទេសចរណ៍មួយចំនួនដូចជា HaNoitourist, Vietfoot Travel។ល។ ក្នុងនោះមានដំណើរកម្សាន្តដូចជា៖ វិមានតម្កល់សពលោកប្រធានហូជីមិញ - សារមន្ទីរហូជីមិញ - មណ្ឌលកេរិ៍ដំណែលជាតិពិសេស Van Mieu - សារមន្ទីរជាតិពន្ធុវិទ្យាវៀតណាម - បឹង Hoan Kiem; ទស្សនា "ប្រវត្តិសាស្ត្រវៀតណាម" នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម - បរមរាជវាំង Thang Long HANOITOURIST; ស្វែងយល់ម្ហូបអាហារតាមផ្លូវហាណូយ។ល។

ខេត្ត Quang Ninh ជាមូលដ្ឋានដែលរៀបចំវិញ្ញាសាចំនួន ៧ ក្នុងចំណោងវិញ្ញាសាចំនួន ៤០ នៅស៊ីហ្គេមលើកទី ៣១ នឹងរៀបចំដំណើរទេសចរណ៍គិតថ្លៃចំនួន ៩ ដែលអនុវត្តដោយក្រុមហ៊ុនទេសចរណ៍ Honggai Tours Quang Ninh និងមជ្ឈមណ្ឌលទេសចរណ៍ Heritage។ល៕

បកប្រែដោយ Huyen Trang