មានសិល្បករ-សិល្បការិនី ជិត ៣០០នាក់ ដែលជាជនជាតិ Dao, ជនជាតិ Tay, ជនជាតិ Mong, ជនជាតិខ្មែរ, ជនជាតិ Thai, ជនជាតិ Gia Rai... បានចូលរួមបង្ហាញឡើងវិញនូវជីវភាពរស់នៅក្នុងសហគមន៍ ច្រៀងបទចម្រៀងប្រជាប្រិយ រាំរបាំប្រជាប្រិយ ដណ្ដាំស្លម្ហូបអាហារ សំលៀកបំពាក់តាមទំនៀមទម្លាបជនជាតិរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានសកម្មភាពជាក់ស្តែង ទិវាបុណ្យវប្បធម៌នៃបណ្តាជនជាតិវៀតណាម បានរីកសាយភាយ និងជ្រាបចូលយ៉ាងជ្រៅទៅក្នុងសហគមន៍បណ្តាជនជាតិ ហើយក្លាយទៅជាបុណ្យសម្រាប់បណ្តាជនជាតិ ជួបប្រាស្រ័យទាក់ទងគ្នាក្នុងពិធីបុណ្យប្រពៃណី ធ្វើសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ក្នុងលំហវប្បធម៌ពិសេសរបស់បណ្តាជនជាតិនៅទូទាំងប្រទេស៕

leftcenterrightdel
ការបង្ហាញឡើងវិញនូវពិធីបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន  សន្តិភាព និងសំណាងល្អ របស់ជនជាតិ Tay ខេត្ត Thai Nguyen

leftcenterrightdel
ជនជាតិ Gia Rai សប្បាយរីករាយក្នុងពិធីបុណ្យស្រូវថ្មី

leftcenterrightdel
ជនជាតិ Gia Rai សប្បាយរីករាយក្នុងពិធីបុណ្យស្រូវថ្មី

leftcenterrightdel
ភ្ញៀវទេសចរសប្បាយរីករាយក្នុងពិធីបុណ្យ

បកប្រែដោយ Huyen Trang