leftcenterrightdel
ឈូងសមុទ្រ Ha Long (Quang Ninh) ឈ្នះពានរង្វាន់ជាគោលដៅទស្សនាកំពូលនៅអាស៊ី

World Travel Awards ពិពណ៌នាវៀតណាមថាជា "ប្រទេសមួយដែលបានឆ្លងកាត់ការលំបាក" ដើម្បីក្លាយជាគោលដៅទេសចរណ៍កំពូលនៅអាស៊ី។ លើសពីនេះ ប្រទេសវៀតណាមក៏ត្រូវបានលើកតម្កើងជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពកំពូលនៅអាស៊ីផងដែរ។

គោលដៅទេសចរណ៍មួយចំនួននៃប្រទេសវៀតណាម ក៏ទទួលបានការលើកតម្កើង​ពី World Travel Awards ដូចជា៖ ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ឈ្នះពានរង្វាន់ជាគោលដៅទស្សនាកំពូលនៅអាស៊ី។ ទីក្រុង Hoi An (ខេត្ត Quang Nam) បានឈ្នះពានរង្វាន់ជាទីក្រុងវប្បធម៌កំពូលនៅអាស៊ី ហើយឧទ្យានជាតិ Cuc Phuong (ខេត្ត Ninh Binh) បានទទួលរង្វាន់ជាឧទ្យានជាតិកំពូលនៅអាស៊ី៕

បកប្រែដោយ Duy Hoan