តាមផែនការ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ស្នើឱ្យបាន​ទទួលស្វាគមន៍ និងបម្រើភ្ញៀវអន្តរជាតិ តាមផែនទីបង្ហាញផ្លូវ ដែលមាន ២ ដំណាក់កាល។

ដំណាក់កាលទី ១ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ នឹងទទួល​ភ្ញៀវអន្តរជាតិ និងអាណិកជនវៀតណាមដែលចូលទីក្រុងក្នុងគោលបំណងធ្វើ​ពាណិជ្ជកម្ម បំពេញការ​ងារ​ និង​ធ្វើមាតុភូមិនិវត្តន៍...; ភ្ញៀវទេសចរអន្តរជាតិដែល​ត្រូវ​បាន​ធានា និងគ្រប់គ្រងដោយទីភ្នាក់ងារទេសចរណ៍អន្តរជាតិនៅពេល​ចូល​មក​ប្រទេស​វៀត​ណាម។ តាមគម្រោង ទីក្រុងនេះនឹងទទួលភ្ញៀវពី ១៥,០០០ ទៅ ២០,០០០ នាក់ក្នុងមួយខែ។

ដំណាក់កាលទី ២ គឺនៅ​ពេលដែលរដ្ឋាភិបាលអនុញ្ញាតឱ្យមានការស្តារឡើងវិញនូវជើងហោះហើរអន្តរជាតិ​ដែល​រួមមានលក្ខខណ្ឌអំពីការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ​រាតត្បាត​តាមការកំណត់របស់រដ្ឋាភិបាល និងទីក្រុង។

leftcenterrightdel
ទីក្រុង Da Nang ដាក់សំណើរ​ជូន​រដ្ឋាភិបាលអំពី​ផែនការសាកល្បងទទូលស្វាគមន៍ភ្ញៀវអន្តរជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០២១ (រូបថត៖ vovworld.vn)

 

តំណាងមន្ទីរទេសចរណ៍ទីក្រុងដាណាង បានឲ្យដឹងថា អង្គភាពអាជីវកម្មជាច្រើនក្នុងវិស័យទេសចរណ៍នៃ​ទីក្រុងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផែនការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិហើយ​​។ ក្រុមហ៊ុនទេសចរណ៍កូរ៉េខាងត្បូង និងរុស្ស៊ី រួម​ទាំង​ក្រុមហ៊ុនអាកាសចរណ៍នានា ក៏​កំពុង​ជម្រុញ និងធ្វើការជាមួយមន្ទីទេសចរណ៍នៃទីក្រុង ដើម្បីស្នើសុំឲ្យ​មាន​ការ​​ការស្ដារឡើងវិញនូវដំណើរទេសចរណ៍ទៅកាន់ទីក្រុង Da Nang ក្នុងត្រីមាសទីបួន នៃឆ្នាំនេះ និងក្នុងឆ្នាំ២០២២ផងដែរ។

ទីផ្សារដែលមានអតិថិជនសក្តានុពលនាពេលបច្ចុប្បន្ននេះគឺ ប្រទេស​រុស្ស៊ី កូរ៉េខាងត្បូង និងទីផ្សារមួយចំនួនដែល​​​គ្រប់គ្រងជំងឺរាតត្បាត​បាន​យ៉ាងល្អដូចជាប្រទេសថៃ ជប៉ុន និងហុងកុង ជាដើម៕

បកប្រែដោយ Duy Hoan