បន្ទាប់ពីជិះទូកជាងកន្លះម៉ោង យើងខ្ញុំបានឈានជើងលើច្រាំង និងដើរចូលទៅក្នុងព្រៃភ្នំដែលមានដើមឈើធំៗចោលម្លប់ត្រជាក់ជាច្រើនប្រភេទ។ យោងតាមផ្លាកសញ្ញា យើងខ្ញុំមកដល់ទឹកធ្លាក់ Dau Dang។ ប្រភពទឹកធ្លាក់នេះ បានមកពីទន្លេ Nang ដែលមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីទីរួមស្រុក Cho Ra ស្រុក Ba Be។ ដោយស្គាល់ភូមិសាស្ដ្រនៅទីនេះ លោក Trieu Van Tuan បានណែនាំទៀតថា “ទឹកធ្លាក់នោះមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានតម្លៃផ្គត់ផ្គង់ប្រភពទឹកទៀតផង។ ដោយមានប្រភពជលផលដ៏សំបូរពីទន្លេ Nang ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃបុ៉ណ្ណោះទេ ថែមទាំងបំរើឱ្យភ្ញៀវទេសចរទៀតផង។

leftcenterrightdel
ទេសភាពធម្មជាតិនៅរមណីយដ្ឋានទឹកធ្លាក់ Dau Dang

បន្ទាប់ពីបានស្វែងយល់ពីទឹកធ្លាក់ Dau Dang យើងខ្ញុំបានឈប់សម្រាកនៅគែមព្រៃ និងពិសារមុខម្ហូបប្រចាំតំបន់របស់អ្នកស្រុក។  អាំងត្រីនិងបង្គារនៅក្នុងតូបតូចមួយ លោកស្រី Nong Thi Ban នៅភូមិ Bo Lu ឃុំ Nam Mau បានឲ្យដឹងថា “ជលផលទាំងអស់សុទ្ធតែជាផលិតផលដែលប្រជាជនយើងខ្ញុំធ្វើនេសាទបាន។

យើងខ្ញុំមានក្ដីសប្បាយចិត្តយ៉ាងខ្លាំងដែលភ្ញៀវទេសចរជាច្រើនមកទស្សនាទឹកធ្លាក់ Dau Dang ដោយហេតុនេះ ជួយប្រជាជនរកប្រាក់ចំណូលបន្ថែម”។ អ្នកទេសចរដែលមកទស្សនាទឹកធ្លាក់ចូលចិត្ដយ៉ាងខ្លាំងណាស់ពីព្រោះក្រៅពីទស្សនាទេសភាពដ៏ស្រស់ស្អាត ពួកគេក៏អាចពិសារម្ហូបប្រចាំតំបន់ និងស្វែងយល់ពីការរស់នៅរបស់ជនជាតិភាគតិចនៅទីនេះទៀតផង។

លោក Ngon Van Son ប្រធានគណៈកម្មាធិការប្រជាជនឃុំ Nam Mau បាននិយាយថា៖ “ជាមួយនឹងធម្មជាតិស្រស់ស្អាតនៅទឹកធ្លាក់ Dau Dang យើងខ្ញុំបានលើកទឹកចិត្តបងប្អូនជនរួមជាតិចូលរួមធ្វើទេសចរណ៍សហគមន៍។ បច្ចុប្បន្ននេះនៅក្នុងឃុំ បងប្អូនជនរួមជាតិបានសាងសង់ homestay រាប់សិបខ្នង តាមរយៈនោះ ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន រួមចំណែកលើកស្ទួយវិស័យទេសចរណ៍ សេវាកម្ម និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅទីនោះ”៕

បកប្រែដោយ Pham Diep