កាលពីព្រេងនាយ ប្រាសាទ An Ma គឺជាកន្លែងគោរពបូជានាហ្មឺនមន្ត្រីដែលស្មោះត្រង់ជាមួយរាជវង្សស្ដេច Mac នៅក្នុងចម្បាំងជាមួយកងទ័ពនៃរាជវង្សស្ដេច Le ដែលបាក់ទ័ពរត់មកនៅទីនេះហើយធ្វើអត្តឃាត។ ប្រជាជនបានសាងសង់ប្រាសាទAn Ma ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធនាហ្មឺនមន្ត្រីស្មោះត្រង់ទាំងនេះ។ ប្រាសាទ An Ma គឺជាសំណង់បុរាណមួយ ដែលមានទេសភាពសមសួនដ៏សុខដុមរមនា និងមានព្រៃព្រឹក្សាត្រឈឹងត្រឈៃចោលស្រមោលយ៉ាងត្រជាក់។

leftcenterrightdel
ប្រាសាទ An Ma នៅក្រោមម្លប់ដើមឈើបៃតង

ក្រៅពីនោះ ប្រាសាទ An Ma ក៏ជាកន្លែងរៀបចំសកម្មភាពសាសនារបស់ប្រជាជនក្នុងតំបន់ដែរ។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រាសាទ An Ma ត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ នៃខែទី២ គិតតាមច័ន្ទគតិ។ ប្រជាជនជិះទូកទៅកាន់ប្រាសាទដើម្បីធ្វើបុណ្យ និងបួងសួងសុំឲ្យមួយឆ្នាំធាតុអាកាសអំណោយផល ដំណាំរីកលូតលាស់ល្អ និងគ្រួសារប្រកបដោយសុខសានត្រាន។ ចាប់តាំងពីការជំរុញសកម្មភាពទេសចរណ៍ ប្រាសាទ An Ma បានទាក់ទាញភ្ញៀវទេសចរមួយចំនួនឱ្យមកទស្សនា និងអុជធូប។ ដើម្បីលើកកម្ពស់តម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ តំបន់មូលដ្ឋានបានផ្សារភ្ជាប់សកម្មភាពទេសចរណ៍សហគមន៍ជាមួយការទៅទស្សនាកន្លែងគោរពបូជា។

ប្រាសាទ An Ma គឺជាគោលដៅទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរការស្វែងយល់អំពីបឹង Ba Be។ ក្នុងរយៈពេលកន្លងមក តំបន់នេះបានអភិរក្សប្រាសាទ An Ma បានល្អ ទន្ទឹមនឹងនេះផ្សារភ្ជាប់ជាមួយនឹងសកម្មភាពទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង ៗ។ មិនត្រឹមតែប៉ុណ្ណោះ ការជំរុញសកម្មភាពទេសចរណ៍និងសេវាកម្ម ក៏បានជួយប្រជាជនក្នុងតំបន់ មានការងារធ្វើ និងកែលំអជីវភាពរស់នៅនៅស្រុកកំណើតរបស់ពួកគេ៕

បកប្រែដោយ Huyen Trang