leftcenterrightdel
ប្រតិភូចូលរួមកិច្ចពិភាក្សា (រូបថត៖ thanhphotuyenquang.gov.vn)

យោងតាមទិសដៅដល់ឆ្នាំ ២០២៥ ខេត្ត Tuyen Quang នឹងទទួលភ្ញៀវទេសចរពី ២.៦ លាននាក់ឡើងទៅ ចំណូលសរុបលើវិស័យទេសចរណ៍សម្រេចបាន ៣.០០០ ពាន់លានដុង។ ដល់ឆ្នាំ ២០៣០ ខេត្តនឹងទទួលភ្ញៀវទេសចរ ៣.២ លាននាក់ បង្កើតការងារធ្វើសម្រាប់ពលករ ៣០ ពាន់នាក់។ អ្នកជំនាញ និងអ្នកវិទ្យាសាស្រ្តបានចាត់ទុកថា គម្រោងគប្បីដាក់ចេញដំណោះស្រាយជាក់លាក់ថែមទៀត ស្របតាមគោលនយោបាយនៃកម្មវិធីគោលដៅជាតិ។ ខេត្តគប្បីជម្រុញយ៉ាងទូលំទូលាយថែមទៀតនូវការផ្សព្វផ្សាយទេសចរណ៍ បង្កើនការតភ្ជាប់ទេសចរណ៍ជាមួយខេត្តផ្សេងៗក្នុងតំបន់ ព្រមទាំងត្រូវបានបញ្ជាក់គោលដៅជាក់ស្ដែងសម្រាប់ដំណាក់កាលនិមួយៗ កសាង និងបញ្ជាក់ពាណិជ្ជសញ្ញាទេសចរណ៍ខេត្ត Tuyen Quang ៕

បកប្រែដោយ Thuy Anh