ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សា និងវាយតម្លៃពីសក្តានុពលអភិវឌ្ឍមណ្ឌលទេសចរណ៍ជាតិ ផ្ដល់យោបល់អំពីភាពចាំបាច់គប្បីកសាងទម្រង់គ្រប់គ្រងមណ្ឌលទេសចរណ៍ជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ nhandan.com.vn)

ការផ្តល់​យោបល់ពី​ប្រតិភូទាំងឡាយក្នុងសិក្ខាសាលានេះជាមូលដ្ឋានសម្រាប់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ផ្តើមឡើងទម្រង់គ្រប់គ្រងមណ្ឌលទេសចរណ៍ជាតិដោយអន្តរស្ថាប័នដាក់ជូននាយករដ្ឋមន្រ្តីសម្រេច។ គោលបំណងនៃទម្រង់គ្រប់គ្រងនេះសំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងមណ្ឌលទេសចរណ៍ជាតិ ក៏ដូចជាគុណភាពនៃផលិតផលទេសចរណ៍ ព្រមទាំងចូលរួមចំណែកជម្រុញទេសចរណ៍វៀតណាមឲ្យក្លាយជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយ៕

បកប្រែដោយ Thuy Anh