leftcenterrightdel
បឹង​ Ho Guom នៅ​រដ្ឋ​ធានីហាណូយ (រូប​ថត៖ ngaynay.vn)

យោងតាម CNN បញ្ជីនេះត្រូវបានជ្រើសរើសដោយយោងតាមស្តង់ដារនៃសម្រស់ធម្មជាតិ វប្បធម៌ ប្រពៃណី ស្ថាបត្យកម្មបុរាណ និងម្ហូបអាហារប្រចាំតំបន់។ រដ្ឋធានីហាណូយគឺជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត និងវប្បធម៌ អ្នកទេសចរមកកាន់ទីនេះអាចស្វែងយល់ពីក្រុងបុរាណ ដែលជាកន្លែងមានសំណង់អាគារចាស់ៗជាច្រើនរចនាឡើងតាមបែបស្ថាបត្យកម្មបារាំងបុរាណ។ ជាពិសេសរដ្ឋធានីហាណូយមានម្ហូបអាហារដ៏សម្បូរបែប និងមានលក្ខណៈពិសេសរៀងៗខ្លួន ដែលធ្វើឲ្យអ្នកទេសចរមានការរំភើបចិត្តយ៉ាងខ្លាំងដូចជា ផើរ (Pho) នំបញ្ចុកសាច់អាំង ប្រហិតត្រី…ហើយរួមទាំងហាងលក់ស្រាបៀរតាមចិញ្ចើមផ្លូវផងដែរ៕

បក​ប្រែ​ដោយ Duy Hoan