leftcenterrightdel
កោះ Phu Quy (រូបថត៖ vnexpress.vn)

កោះ Phu Quy ទាក់ទាញភ្ញៀវទេសចរ ដោយមានឆ្នេរសមុទ្រ និងទេសភាពធម្មជាតិដ៏ស្អាត។ ទៅលេងកោះនេះ អ្នកគួរតែមកទស្សនាបង្គោលភ្លើងហ្វារ Phu Quy និងបង្គោលទង់ជាតិអធិបតេយ្យភាពកោះ នៅលើភ្នំ Cam។ អ្នកមិនអាចព្រងើយកន្តើយនូវ​ពេល​វេលាដែល​ព្រះអាទិតរះនៅលើកោះនេះឡើយ។

leftcenterrightdel
កោះ Cu Lao Cau (រូបថត៖ vnexpress.vn)

Cu Lao Cau ជាកោះតូចមួយនៅស្រុក Tuy Phong ខេត្ត Binh Thuan។ ឆ្នេរខ្សាច់ពណ៌ស សមុទ្រពណ៌ខៀវ និងឆ្នេរថ្មដ៏អស្ចារ្យនៅទីនេះ ទាក់ទាញភ្ញៀវទេសចរជាច្រើន។ នៅលើកោះនេះ អ្នកអាចមុជទឹកសម្រាប់​គយគន់ផ្កាថ្ម និងស្វែងយល់អំពីឆ្នេរថ្មធម្មជាតិទៀតផង។

leftcenterrightdel
ឆ្នេរខ្សាច់ Bau Trang (រូបថត៖ vnexpress.vn)

ឆ្នេរខ្សាច់ Bau Trang ត្រូវបានគេហៅថា “Sahara តូចមួយ”។ អ្នកអាចដើរថ្មើរជើងនៅជំវិញទីនេះ រឺថតរូប និងរៀបចំការល្បែងកំសាន្តនៅទីនេះផងដែរ។

leftcenterrightdel
ឆ្នេរសមុទ្រ Ke Ga (រូបថត៖ vnexpress.vn)

ឆ្នេរសមុទ្រ Ke Ga មានទេសភាពធម្មជាតិ ទឹកសមុទ្រថ្លាឆ្វង់ ផ្ទាំងថ្មដ៏ចម្លែក និងបង្គោលភ្លើងហ្វារបុរាណ។

leftcenterrightdel
ឆ្នេរថ្មពណ៌ស (រូបថត៖ vnexpress.vn)

ឆ្នេរថ្មពណ៌សជាទីកន្លែងដែលភ្ញៀវទេសចរចូលចិត្តថតរូបណាស់ដោយសារនៅទីនេះ មានថ្មពណ៌ស រឺពណ៌លឿង បានដាក់ដោយចៃដន្យ ដ៏ស្រស់ស្អាត ដែលត្រូវបានគេហៅថា សួនថ្ម។

leftcenterrightdel
ភ្នំ Ta Cu (រូបថត៖ vnexpress.vn)

ភ្នំ Ta Cu ស្ថិតនៅស្រុក Ham Thuan Nam ជាកន្លែងចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តស្វែងយល់អំពីព្រៃល្បាត។

leftcenterrightdel
ប្រាសាទ Cham (រូបថត៖ vnexpress.vn)

ប្រាសាទ Cham ជាសំណង់ស្ថាបត្យកម្មដ៏ពិសេសមួយដែលត្រូវបានសាងសង់ឡើងកាលពីចុងសតវត្សទី ៨។ ទោះបីជាប្រាសាទ Cham ត្រូវទទួលរងនូវការខូចខាតយ៉ាងដំណំដោយសារកត្តាអាកាសធាតុនិងកត្តាធម្មជាតិក៏ដោយ ក៏ប៉ុន្តែនៅរក្សាបានលក្ខណៈប្រវត្តិសាស្ត្រទៀងផង៕

បកប្រែដោយ Huyen Trang