កោះរ៉ុងសន្លឹម នៃប្រទេសកម្ពុជា

leftcenterrightdel
 

កោះរ៉ុងសន្លឹមមានប្រវែងតែ ៩ គីឡូម៉ែត្រ និងទទឹង ៤ គីឡូម៉ែត្រ កោះនេះស្ងប់ស្ងាត់មែនទែន។ កន្លែងមានសកម្មភាពអ៊ូអរគឺឆកសមុទ្រ Saracen ជាកន្លែងដែលគេជ្រើសរើសសម្រាប់ស្នាក់នៅដ៏ល្អឥតខ្ចោះ ទាំងផ្ទះលើដើមឈើ ទាំងខ្ទមនៅឆ្នេរសមុទ្រ បាននាំមកនូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសរណ៍

បឹង Inle នៃប្រទេសមីយ៉ាន់ម៉ា

leftcenterrightdel
 

នៅកំពស់ជិត ៣,០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅតំបន់ Shan Hills នៃប្រទេសមីយ៉ាន់ម៉ា បឹង Inle គឺជាលំនៅស្ថានរបស់កុលសម្ព័ន្ធមួយចំនួនដែលរស់នៅលើភូមិចំនួន ៤ រួមទាំងមានទីទួលតូចៗជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រ។ ជនជាតិដើមភាគតិចនៅទីនេះរស់នៅជុំគ្នានៅក្នុងផ្ទះធ្វើពីឫស្សីហើយគេស្ទួចត្រីដើម្បីបំរើជីវភាពរស់នៅប្រចាំថ្ងៃ។

ឆ្នេរ Bai Xep នៃប្រទេសវៀតណាម

leftcenterrightdel
 

ជាភូមិនេសាទតូចមួយនៅភាគខាងត្បូងទីក្រុង Quy Nhon ដែលមានឆកសមុទ្រពីរគឺ ឆកសមុទ្រ Bai Tram ដែលជាកំពង់ផែដ៏អ៊ូអរមួយ និងឆកសមុទ្រ Bai Sau ជាឆកសមុទ្រធំមួយសម្រាប់ងូតទឹក និងសម្រាក់លំហែកាយនៅលើឆ្នេរខ្សាច់។

ប្រជុំកោះ Nusa នៃប្រទេសឥណ្ឌូនេស៊ី

leftcenterrightdel
 

នៅក្បែរឆ្នេរកោះបាលីគឺប្រជុំកោះ Nusa – Lembongan។ ផ្នែកមួយចំនួននៃប្រជុំកោះ Nusa គ្របដណ្តប់ដោយឆ្នេរខ្សាច់ពណ៌សក្បោះ រួមជាមួយទឹកសមុទ្រដ៏ថ្លាឈ្វេង ហើយនៅកន្លែងមួយចំនួនលេចចេញនូវច្រាំងថ្មចោទគួរឱ្យចាប់អារម្មណ៍ រួមជាមួយអាងហែលទឹកដែលគ្មានកំណត់ត្រូវបានបង្កើតឡើងដោយធម្មជាតិ

កោះ Jaco នៃប្រទេសទីម័រខាងកើត

leftcenterrightdel
 

ជាឋានសួគ៌ដ៏ស្ងាត់ជ្រងំនេះមានទីតាំងស្ថិតនៅឧទ្យានជាតិ Nino Konis Antana។ ប្រជាជនក្នុងតំបន់គោរពកោះ Jaco ដែលចាត់ទុកជាតំបន់ពិសិដ្ឋដោយស្ថិតនៅចំណុចរួមនៃតំបន់សមុទ្រពីរគឺបាន់ដា និងទីម័រ៕

បកប្រែដោយ Duy Hoan