ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលស្តីពីការកសាងវិស័យអប់រំឡើងវិញ លោក Nguyen Kim Son រដ្ឋមន្ត្រី និងសមាជិកនៃគណៈប្រតិភូបានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងអប់រំសហរដ្ឋអាមេរិក នាយកអប់រំសកលរបស់ធនាគារពិភពលោក (WB) តំណាងសាជីវកម្ម Microsoft និងសាកលវិទ្យាល័យ New York ។ល។

នៅថ្ងៃទី ២១ ខែកញ្ញា គណៈប្រតិភូវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Amit Sevak ប្រធានវិទ្យាស្ថានធ្វើតេស្តអប់រំសហរដ្ឋអាមេរិក (ETS) ដែលជាមជ្ឈមណ្ឌលធ្វើតេស្តឈានមុខគេរបស់សាកលវិទ្យាល័យ Princeton នៅក្នុងរដ្ឋ New Jersey។

ក្នុងឱកាសនេះ គណៈប្រតិភូបានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវៀតណាម-អាមេរិក ជាមួយអង្គការអប់រំឈានមុខរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហាលេចធ្លោដែលបាន កំពុង និងនឹងសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលរវាងវៀតណាម និងអាមេរិក។

leftcenterrightdel
លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអប់រំសហរដ្ឋអាមេរិក (រូបថត៖ giaoducthoidai.vn)

នៅខាងក្រៅវេទិកានេះ លោក Nguyen Kim Son រដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយអង្គការ College Board ជាអង្គការមិនទទួលកម្រៃដែលកំពុងដំណើរការលើមាត្រដ្ឋានពិភពលោក តភ្ជាប់និស្សិតទៅសាកលវិទ្យាល័យ និងឱកាសអាជីព។

ក្នុងជំនួបធ្វើការជាមួយលោក Jorge Cauz អគ្គនាយកអង្គការ Encyclopeadia Britannica (EB) លោក Nguyen Kim Son រដ្ឋមន្ត្រី បានសម្តែងនូវគោលបំណងចង់ឲ្យ EB សហការជាមួយវៀតណាមតាមរយៈសកម្មភាពសហប្រតិបត្តិការជាមួយគម្រោងភាសាបរទេសជាតិ និងវិទ្យាសាស្ត្រអប់រំវៀតណាម ព្រមទាំងយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អភិវឌ្ឍន៍ការអប់រំចំណេះទូទៅ បង្កើតមូលដ្ឋានរឹងមាំសម្រាប់ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ដែលគឺជាភារកិច្ចសំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ដំណាក់កាលឆ្នាំ២០២១-២០៣០។

ក្នុងជំនួបជាមួយអង្គការ STEM  លោក Nguyen Kim Son រដ្ឋមន្ត្រី បានស្តាប់លោក Andrew B. Raupp នាយកអង្គការ STEM ណែនាំអំពីអង្គការអប់រំចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ដែលបានបម្រើដល់សាលារៀន និងអង្គការចំនួន ៤៥០០ នៅប្រទេសចំនួន ២៥ ជុំវិញពិភពលោក រួមទាំងវៀតណាមផងដែរ។

នាថ្ងៃទី ២២ ខែកញ្ញា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Washington D.C គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោកស្រី Lee Satterfield ឧបការីរងរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកវិស័យអប់រំ និងវប្បធម៌ និងលោកស្រី Ann Marie Yastishock ឧបការីនាយកស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

នាថ្ងៃទី ២៣ និង ២៤ ខែកញ្ញា គណៈប្រតិភូបានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Arizona វិទ្យាល័យ Jackson Reed សមាគមត្រួតពិនិត្យគុណភាពអប់រំអាមេរិក (CHEA) ព្រមទាំងទៅទស្សនាសារមន្ទីរវិទ្យាសាស្ត្រ National Graphic Learning នៅទីក្រុង Washington D.C។

ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិករបស់លោក Nguyen Kim Son រដ្ឋមន្ត្រីនិងគណៈប្រតិភូវៀតណាមនឹងជំរុញ និងរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ វៀតណាម-សហរដ្ឋអាមេរិក នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang