leftcenterrightdel
លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអប់រំនៅសហរដ្ឋអាមេរិក

លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សាដោយប្រធានបទ “ផ្លាស់ប្តូរការអប់រំដើម្បីផ្លាស់ប្ដូរពិភពលោក៖ សិក្សាររៀនសូត្រដើម្បីរួមរស់ប្រកបដោយនិរន្តរភាព” លោក Nguyen Kim Son រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលស្ដារឡើងវិញ ក្រោយរយៈពេល ២ ឆ្នាំ នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ផ្នែកអប់រំចាំបាច់ត្រូវពង្រីកបេសកកម្មរបស់ខ្លួន ដើម្បីបំពាក់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋជំនាន់បច្ចុប្បន្ន និងអនាគត ជំនះពុះពារលើការលំបាក ដែលពិភពលោកត្រូវប្រឈម ហើយតាមនោះរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ទាក់ទងនឹងកិច្ចពិភាក្សាលើដំណោះស្រាយផ្លាស់ប្ដូរអប់រំប្រកបដោយចីរភាពនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសមភាពក្នុងការអប់រំ និងគុណភាពអប់រំ ការសម្របខ្លួន និងសមភាពនៅគ្រប់កម្រិតអប់រំក្នុងរយៈពេលខាងមុខ។      

នៅខាងក្រៅកិច្ចប្រជុំ លោក Nguyen Kim Son រដ្ឋមន្ត្រី បានអញ្ជើញជួបធ្វើការជាមួយលោក Miguel Cardona រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិក និងតំណាងធនាគារពិភពលោក (WB) ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យអប់រំនាពេលអនាគតផងដែរ៕

តាម vovworld.vn