leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាមប្រគល់រង្វាន់ដល់សិស្សានុសិស្ស (រូបថត៖ vnanet.vn)

ក្នុងឆ្នាំសិក្សា ២០២១-២០២២ សិស្សចំនួន ៥០៣ នាក់ បានឈ្នះរង្វាន់ក្នុងការប្រឡងថ្នាក់ជាតិនិងអន្តរជាតិ ក្នុងនោះ  សិស្សចំនួន ១៦៦ នាក់  ឈ្នះរង្វាន់លេខ ១ មេដាយមាសជាតិនិងអន្តរជាតិ; សិស្សចំនួន ១៣៩ នាក់ ឈ្នះរង្វាន់ទី២ មេដាយប្រាក់ជាតិ និងអន្តរជាតិ; សិស្សចំនួន ១៤១ នាក់ឈ្នះរង្វាន់ទី ៣ មេដាយសំរឹទ្ធជាតិ និងសិស្សចំនួន ៥៧ នាក់ទៀត ឈ្នះរង្វាន់លើកទឹកចិត្តជាតិ។

ពិធីលើកសរសើរក្នុងគោលបំណងលើកតម្កើងដល់សិស្សានុសិស្ស ហើយទន្ទឹមនឹងនោះ លើកទឹកចិត្តការសង្វាតរៀនសូត្រ ស្មារតីខិតខំដើម្បីរីកសាយភាយគំរូល្អក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស៕

បកប្រែដោយ Pham Diep