leftcenterrightdel
ក្រុមវៀតណាមចូលរួមការប្រកួតអូឡាំពិកព័ត៌មានវិទ្យាជាមួយលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ

ការប្រកួតអូឡាំពិកព័ត៌មានវិទ្យាលើកទី៣៤ ត្រូវបានរៀបចំឡើងតាមអុីនធឺណិតផង និងតម្រង់ចូលរួមផ្ទាល់ផង។ ការប្រកួតនេះមានការចូលរួមពីបេក្ខជនចំនួន ៣៤៩ នាក់ មកពីប្រទេស និងដែនដីចំនួន៨៩។ បេក្ខជនចំនួន ១៧៦ នាក់ ដណ្តើមបានមេដាយ ស្មើនឹងជាង ៥០% នៃចំនួនបេក្ខជនចូលរួម។ យោងតាមតារាងមេដាយ ក្រុមវៀតណាមជាប់លំដាប់ថ្នាក់លេខ ៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចូលរួម៕

បកប្រែដោយ Thuy Anh