នេះជាលើកទី ២ ហើយដែលវៀតណាមសម្រេចបាន "មេដាយមាសទាំងអស់" ក្នុងការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិបន្ទាប់ពីលើកទីមួយក្នុងឆ្នាំ២០២០។

leftcenterrightdel
សិស្សវៀតណាមទាំង ៤ នាក់ឈ្នះមេដាយមាសទាំងអស់ក្នុងការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិ

IChO 2022 ត្រូវបានរៀបចំដោយប្រទេសចិន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកក្កដា ដោយមានការចូលរួមពីបេក្ខជនចំនួន ៣២៦ នាក់ មកពីប្រទេស និងដែនដីចំនួន៨៤។ ក្រុមជម្រើសវៀតណាមបានចូលរួមការប្រឡងតាមអ៊ីនធឺណិតនៅសាកលវិទ្យាល័យគរុកោសល្យទីក្រុងហាណូយ។

*ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមក៏បានជូនដំណឹងថា សិស្សទាំង ៤ នាក់នៃក្រុមជម្រើសវៀតណាមបានឈ្នះមេដាយនៅក្នុងការប្រឡងអូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ ២០២២ (IBO 2022)។ ក្រុមវៀតណាមដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ ៣ គ្រឿង។ IBO 2022 ត្រូវបានរៀបចំឡើងនៅប្រទេសអាមេនី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកក្កដា ដោយមានការចូលរួមពីប្រទេស និងដែនដីចំនួន ៦៣ និងប្រទេសជាអ្នកសង្កេតការណ៍ចំនួន ៣ ដោយមានបេក្ខជនចំនួន ២៣១ នាក់៕

បកប្រែដោយ Thuy Anh