ការប្រឡងនេះធ្វើឡើងតាមអនឡាញ ដោយមានការចូលរួមពីបេក្ខជនចំនួន ៣៦៨ នាក់ នៃគណៈប្រតិភូចំនួន៧៧ មកពីប្រទេសនិងតំបន់ដែនដីចំនួន៧៥។

leftcenterrightdel
ក្រុមជម្រើសជាតិវៀតណាមដែលចូលរួមការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២

ក្រុមជម្រើសជាតិវៀតណាមមានសិស្សចំនួន ៥ នាក់ដែលចូលរួមការប្រឡង ហើយទទួលបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង។ ឆ្នាំនេះជាឆ្នាំដំបូងដែលប្រទេសវៀតណាមមានសិស្សថ្នាក់ទី១០ ចូលរួមការប្រឡង និងឈ្នះមេដាយមាស។ វៀតណាមជាប់លំដាប់ថ្នាក់ទី៥ ក្រោយពីក្រុមជម្រើសជាតិចិន រូម៉ានី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

បកប្រែដោយ Thuy Anh