leftcenterrightdel
សាកលវិទ្យាល័យវៀតណាមស្ថិតនៅក្នុងបញ្ជីរបស់ URAP  (រូបថត៖ thudai.com.vn)

Top សាកលវិទ្យាល័យវៀតណាមទាំង ១០ ដែលជាប់ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ URAP ២០២២ រួមមាន សាកលវិទ្យាល័យ Ton Duc Thang សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងសាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហាណូយ។

ជាពិសេស វៀតណាមមានសកលវិទ្យាល័យចំនួនពីរ ដែលជាប់ឈ្មោះក្នុង Top សកលវិទ្យាល័យទាំង ៥០០ នៅលើពិភពលោកគឺ៖ សាកលវិទ្យាល័យ Ton Duc Thang (ចំណាត់ថ្នាក់ទី ៤២៧) និងសាកលវិទ្យាល័យ Duy Tan (ចំណាត់ថ្នាក់ទី ៤៤៦)។

សូមបញ្ជាក់ដែរថា URAP ត្រូវបានចាត់ទុកថាជាតារាងរៀបចំណាត់ថ្នាក់គួរឲ្យជឿទុកចិត្ត និងមានសត្យានុម័តនៅលើពិភពលោក៕

តាម vovworld.vn