ក្នុងពិធីនេះ លោកបណ្ឌិត Khamla Keoounkham នាយករងនៃបណ្ឌិត្យសភានយោបាយ និងរដ្ឋបាលជាតិឡាវ បានមានប្រសាសន៍ថា ការឧទ្ទេសនាមវណ្ណកម្មទាំងមូលអំពីលោកប្រធានហូជីមិញក្នុងកម្មវិធីបង្រៀន គឺជាការងារជាក់ស្តែង ឆ្លើយតប និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកស្រាវជ្រាវ គ្រូបង្រៀន និងអ្នកដែលចាប់អារម្មណ៍។

leftcenterrightdel
វណ្ណកម្មទាំងមូលអំពីលោកប្រធានហូជីមិញនៅប្រទេសឡាវ (រូបថត៖ vnanet.vn)

លោកបណ្ឌិត Khamla Keoounkham បានបញ្ជាក់ថា វណ្ណកម្មនិមួយៗ អំពីលោកប្រធានហូជីមិញ មានតម្លៃខាងទ្រឹស្តី និងការអនុវត្តយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីដំណើរការនៃសកម្មភាពរបស់លោកប្រធានហូជីមិញ និងដំណាក់កាលនៃប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម និងពិភពលោកជាមេរៀនដ៏មានតម្លៃ មិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សលោកទាំងអស់ទៀតផង។ លោកប្រធានហូជីមិញគឺជាគំរូដ៏ភ្លឺស្វាងក្នុងការលះបង់ដើម្បីប្រជាជន ដើម្បីផលប្រយោជន៍រួម និងដើម្បីប្រទេសជាតិ៕

បកប្រែដោយ Huyen Trang