អ្នកយកព័ត៌មាន៖ វៀតណាមមានវប្បធម៌ដ៏យូរលង់ណាស់មកហើយ ដែលបង្កើតសម្រស់វប្បធម៌ដ៏សម្បូរបែប។ ទោះយ៉ាងណាក៏ដោយ មានទំនៀមទម្លាប់ដែលមិនទទួលបានការចាប់អារម្មណ៍ពីយុវជនក្តី។ ដើម្បីរក្សាបាននូវភាពវិសេសវិសាលនៃវប្បធម៌វៀតណាម តើអ្វីជាស្នូលដែលយុវជនត្រូវអភិរក្ស?

លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son៖ នេះជាបញ្ហាសំខាន់ណាស់ ប៉ុន្តែក៏ពិបាកខ្លាំងដែរ ដោយសារយុវជនត្រូវយល់ដឹងអំពីទំនៀមទម្លាប់ និងសកម្មភាពវប្បធម៌ទាំងនេះ។ ដោយផ្អែកលើចំណេះដឹងពេញលេញ និងស៊ីជម្រៅ ពួកគេទើបអាចជ្រើសរើសយ៉ាងត្រឹមត្រូវ។ ដូច្នេះហើយ ការងារផ្សព្វផ្សាយ ណែនាំ ធ្វើឱ្យបេតិកភណ្ឌមានការរស់រានមានជីវិតឡើងវិញ ឬធ្វើឱ្យបេតិកភណ្ឌកាន់តែមានភាពទាក់ទាញ ស្របតាមតម្រូវការ និងចំណូលចូលចិត្តរបស់ទស្សនិកជននាពេលបច្ចុប្បន្ន ជាពិសេសទស្សនិកជនវ័យក្មេង ដែលនឹងសម្រេចនូវសារៈសំខាន់នៃបេតិកភណ្ឌ។ ពីការដែលយុវជនយល់ដឹងអំពីបញ្ហា ពួកគេចាប់ផ្តើមស្រលាញ់ទំនៀមទំលាប់ ហើយមានបំណងចង់បង្កើតការឆ្នៃប្រឌិត ដោយផ្អែកលើតម្លៃវប្បធម៌របស់ប្រជាជាតិ ដែលបង្កើតវដ្តជីវិតថ្មីសម្រាប់បេតិកភណ្ឌ និងទំនៀមទម្លាប់។

leftcenterrightdel
សិស្សានុសិស្សឆ្លងកាត់ពិសោធន៍សកម្មភាពវប្បធម៌

អ្នកយកព័ត៌មាន៖ មានមនុស្សជាច្រើនគិតថា យុវជនចាប់អារម្មណ៍ដល់ពិធីបុណ្យបរទេសច្រើនជាងពិធីបុណ្យប្រពៃណីរបស់វៀតណាម។ តើលោកមានគំនិតយ៉ាងណាអំពីរឿងនេះ?

លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son៖ យុវជនបច្ចុប្បន្នប្រើប្រាស់អ៊ីនធឺណេតក្នុងរយៈពេលជាច្រើន។ ពួកគេស្វែងរកព័ត៌មានជាច្រើនពីបរិយាកាសបណ្តាញ និងពីបច្ចេកវិទ្យាទំនើប។ ប៉ុន្តែ យើងមិនទាន់ណែនាំអំពីបេតិកភណ្ឌវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិខ្លួន លើប្រព័ន្ធផ្សព្វផ្សាយថ្មីយ៉ាងច្រើននៅឡើយ។ ហើយកង្វះខាតមួយទៀត គឺយើងរៀបចំព្រឹត្តិការណ៍ប្រពៃណី ដោយមិនមានចំណុចទាក់ទាញអ្វីខ្លះ និងសមស្របនឹងចិត្តវិទ្យា និងរបៀបរស់នៅរបស់យុវវ័យនាពេលបច្ចុប្បន្ននេះ។

អ្នកយកព័ត៌មាន៖ អ្នកខ្លះបារម្ភថា យុវជនដែលទទួលវប្បធម៌ប្រពៃណី តាមបែបទំនើបនឹង «បំភ្លៃ» នូវតម្លៃវប្បធម៌របស់ប្រជាជាតិ។ តើលោកយល់គិតយ៉ាងដូចម្តេចចំពោះបញ្ហានេះ?

លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son៖ វប្បធម៌ប្រពៃណីអាចត្រូវបានការពារ និងផ្សព្វផ្សាយតាមវិធីផ្សេងៗគ្នាជាច្រើន។ លុះត្រាតែមនុស្សយល់ និងចូលចិត្តប្រពៃណី ទើបពួកគេចង់ស្វែងយល់បន្ថែមអំពីប្រពៃណី។ ដូច្នេះ ប្រពៃណីទើបអាចត្រូវបានទទួលបន្តនិងថែរក្សា។

អ្នកយកព័ត៌មាន៖ តើយុវជនសម័យនេះគួរថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីវៀតណាម ដល់មិត្តភ័ក្តិអន្តរជាតិយ៉ាងដូចម្តេច?

លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son៖ ជាដំបូងបង្អស់គឺត្រូវលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីបេតិកភណ្ឌ។ ដោយមានការយល់ដឹងកាន់តែច្បាស់អំពីបេតិកភណ្ឌរបស់ប្រទេស ពួកគេមានកម្លាំងចិត្ត និងការតាំងចិត្តកាន់តែច្រើនក្នុងការថែរក្សាបេតិកភណ្ឌ។ នេះគឺជាកត្តាសំខាន់បំផុត។ លើសពីនេះ ការបង្កើតប្រព័ន្ធយន្តការ និងគោលនយោបាយគាំទ្រដល់ការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌ និងសកម្មភាពអប់រំបេតិកភណ្ឌ។ យើងក៏ត្រូវតែមានគំរូល្អនៃការការពារ និងការពង្រីកបេតិកភណ្ឌ ហើយផ្សព្វផ្សាយដល់សង្គមទាំងមូល។

អ្នកយកព័ត៌មាន៖ តើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាចចាត់ទុកថាជា “ពេលវេលាមាស” ដើម្បីអប់រំ និងផ្សព្វផ្សាយតម្លៃប្រពៃណីដល់យុវជនដែរឬទេ?

លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son៖ ពេលវេលានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាចន្លោះលំហនិងពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់យើងទាំងអស់គ្នាគិតអំពីប្រពៃណី និងអនុវត្តប្រពៃណីជាមួយគ្នា។ នៅពេលដែលសម្តែងនូវលក្ខណៈវប្បធម៌ប្រពៃណីនៅពេលវេលាដ៏ពិសិដ្ឋ ដ៏មានន័យសម្រាប់សហគមន៍ គ្រួសារ និងបុគ្គលម្នាក់ៗ សកម្មភាពនោះកាន់តែមានសារៈប្រយោជន៍ និងអត្ថន័យ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Huyen Trang