ក្នុងនោះ សាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចគឺជាសាលាពិសេសដោយឡែក ដើម្បីអនុវត្តគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ និងជាដំណោះស្រាយចាំបាច់ដើម្បីបង្កើតប្រភពកម្មាភិបាលជនជាតិភាគតិច។ មានសាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចចំនួន ៤ នៅទូទាំងប្រទេសរួមមាន៖ សាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចមជ្ឈិម សាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិច Sam Son សាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចមជ្ឈិម Nha Trang និងសាលាត្រៀមមហាវិទ្យាល័យទីក្រុងហូជីមិញ។ ទោះបីសម្រេចបានសមិទ្ធផលជាច្រើនក៏ដោយក៏ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចបានប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសក្នុងការចុះឈ្មោះចូលរៀន ដែលទាមទារឱ្យមានយន្តការ និងគោលនយោបាយទាំងនៅចំពោះមុខ និងទាំងក្នុងរយៈពេលវែង។

leftcenterrightdel
ម៉ោងសិក្សាមួយរបស់សិស្សានុសិស្សនៅវិទ្យាល័យជនជាតិភាគតិច No Trang Long ខេត្ត Dak Lak (រូបថត៖ vnanet.vn)

យោងតាមនាយកដ្ឋានអប់រំជនជាតិភាគតិច (ក្រសួងអប់រំនិងបណ្តុះបណ្តាល) មូលហេតុដែលសាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចជួបការលំបាកក្នុងការចុះឈ្មោះចូលរៀន ដោយសារតែចំនួនសិស្សចុះឈ្មោះចូលរៀនមានតិច។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គុណភាពនៃការអប់រំថ្នាក់វិទ្យាល័យនៅតំបន់ជនជាតិភាគតិចត្រូវបានធ្វើឱ្យប្រសើរឡើង ដូច្នេះអត្រាសិស្សានុសិស្សដែលជាប់សាកលវិទ្យាល័យគឺខ្ពស់គ្រាន់បើ។ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចលេខ ១២៩២/QD-TTg ដែលអនុម័តគ្រោងការណ៍ស្តីពីការរៀបចំឡើងវិញនូវអង្គភាពសាធារណៈចំណុះក្រសួងអប់រំនិងបណ្តុះបណ្តាល។ ដូច្នោះហើយក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៣ សាលាត្រៀមមហាវិទ្យាល័យនឹងត្រូវបានផ្ទេរពីក្រសួងអប់រំនិងបណ្តុះបណ្តាលទៅឱ្យគណៈកម្មាធិការកិច្ចការជនជាតិ។ នេះគឺជាដំណោះស្រាយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាលាត្រៀមមហាវិទ្យាល័យ ដើម្បីអនុវត្តមុខងាររបស់សាលាពិសេសដោយឡែកឱ្យកាន់តែប្រសើរឡើងនៅពេលដែលកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ ២០២១។

នាពេលខាងមុខនេះ ដើម្បីឱ្យសាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិចបន្តលើកកម្ពស់ប្រសិទ្ធភាព និងផ្តល់ឱកាសសិក្សាបន្ថែមដល់សិស្សានុសិស្សជនជាតិភាគតិច ចាំបាច់ត្រូវបន្តរៀបចំផែនការ  និងមានគោលនយោបាយសមស្របបន្ថែមទៀតសម្រាប់ប្រព័ន្ធសាលាត្រៀមមហាវិទ្យាល័យ។ អាជ្ញាធរដែនដី និងផ្នែកអប់រំត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការឃោសនា និងការផ្សព្វផ្សាយអំពីរបប គោលនយោបាយ និងព័ត៌មានចុះឈ្មោះចូលរៀនរបស់សាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិច ដល់សិស្សានុសិស្សនិងប្រជាជននៅតំបន់ជនជាតិភាគតិច៕

បកប្រែដោយ Huyen Trang