ក្នុងករណីដែលសុវត្ថិភាពនៃការការពារជំងឺរាតត្បាតមិនត្រូវបានធានានោះ មូលដ្ឋានមួយចំនួនបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាតាមប្រព័ន្ធវីដេអូ ឬតាមទូរទស្សន៍។

leftcenterrightdel
សិស្សានុសិស្សនៅទីក្រុងហាណូយ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាតាមប្រព័ន្ធវីដេអូ

សម្រាប់មូលដ្ឋានដែលមានជំងឺរាតត្បាត Covid-19 វិវឌ្ឍយ៉ាងស្មុគស្មាញ ការចាប់ផ្តើមឆ្នាំសិក្សាថ្មីនឹងត្រូវពន្យារពេលរហូតដល់ស្ថានភាពជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។ ដោយសារតែការអនុវត្តការរាក្សាគម្លាតសង្គមតាមសារាចរណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តី សិស្សានុសិស្សនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាតាមប្រព័ន្ធវីដេអូ៕

បកប្រែដោយ Huyen Trang