ក៏ប៉ុន្តែ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ក្រោយពីបញ្ចប់កិច្ចការផ្ទះហើយនេះ ចាប់ពីម៉ោង ១៨ និង ៣០ នាទី លោកស្រី Ho Thi Nga ជនជាតិ Pa Co នៅភូមិ Khe Xong រួមជាមួយបងប្អូនស្ត្រីមួយចំនួនទៀតនៅភូមិ Khe Xong និងភូមិ A Rong បានប្រមូលផ្តុំគ្នានៅអគារសហគមន៍នៃភូមិ Khe Xong ដើម្បីចូលរួមថ្នាក់រៀន។ ក្នុងថ្នាក់រៀន “សិក្ខាកាម” ដែលមានអាយុពី ៣០ ទៅ ៦០ ឆ្នាំ បានខិតខំហាត់អាន និងហាត់សរសរ។ គ្រូបង្រៀនគឺជាលោកគ្រូ អ្នកគ្រូមួយចំនួនមកពីសាលានានានៅក្នុងស្រុក Dakrong ដែលស្ម័គ្រចិត្តបង្រៀនដោយមិនគិតថ្លៃ។

leftcenterrightdel
ថ្នាក់លុបបំបាត់អក្ខរកម្មដែល​រៀបចំឡើង​ដោយសមាគម​នារីនៃទីរួមស្រុក Krong Klang

ឆ្លៀតយកឱកាសបានសម្រាក លោកស្រី Ho Thi Nga បានឲ្យដឹងថា “កាលពីអតីតកាល ដោយសារស្ថានភាពគ្រួសារជួបការលំបាកខ្លាំងពេក បានជាខ្ញុំមិនអាចទៅសាលារៀនបាន។ ខ្ញុំមានបំណងចង់ទៅសាលារៀនដើម្បីបានចេះអក្សរដូចគេដូចឯង។ ដូច្នេះ ក្រោយពីបានដឹងថា សមាគមនារីនៃទីរួមស្រុក Krong Klang បើកថ្នាក់លុបបំបាត់អក្ខរកម្មដោយឥតគិតថ្លៃសម្រាប់សមាជិកាសមាគម ខ្ញុំបានចុះឈ្មោះចូលរួមថ្នាក់រៀនជាភ្លាមៗ”។ មិនត្រឹមតែលោកស្រី Nga ប៉ុណ្ណោះទេ ថែមទាំងមានអ្នកចូលរួមជាច្រើនទៀតនៅក្នុងថ្នាក់ក៏មានស្ថានភាពស្រដៀងគ្នាដែរ។ បន្ទាប់ពីរៀនបានជាង ១០ មេរៀន ដោយមានការណែនាំពីគ្រូបង្រៀន បងប្អូនស្រី្តអាចចេះអាន និងសរសេរប្រយោគសាមញ្ញៗហើយ។ល។

លោកស្រី Phan Thi Chung ប្រធាន​សមាគមនារីទីរួមស្រុក Krong Klang បានចែករំលែកថា៖ “ដោយមានលក្ខណៈពិសេសជាតំបន់ភ្នំ ស្រុក Dakrong មានប្រជាជនជាង ៨០% ជាជនជាតិភាគតិច ហើយនៅតែមានស្ត្រីមួយចំនួនដែលមិនចេះអក្សរដែរ។ ប្រការនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ស្ត្រី ជាពិសេសក្នុងការទទួលយកគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំង​ការបង្រៀនកូនៗ និងការកសាងគ្រួសារប្រកបដោយសុភមង្គលផងដែរ។ ក្នុងគោលបំណងជួយស្ត្រី​លុបបំបាត់អក្ខរកម្ម ចាប់ពីឆ្នាំ ២០២០ សមាគមនារីទីរួមស្រុក Krong Klang បានរៀបចំថ្នាក់លុបបំបាត់អក្ខរកម្មរយៈពេល ៣ ខែ។ ដោយទទួលបានជោគជ័យពីថ្នាក់លុបបំបាត់អក្ខរកម្មនៅឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ នេះ យើងបានបន្តបើកថ្នាក់លុបបំបាត់អក្ខរកម្មទៀតសម្រាប់សមាជិកាសាមាគម”។

ដោយមានថ្នាក់លុបបំបាត់អក្ខរកម្មនេះ ស្ត្រីជាច្រើនបានចេះអាន និងចេះសរសេរ។ តាមរយៈថ្នាក់រៀននេះក៏បានបង្កើនការចែករំលែក និងការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។ល៕

បកប្រែដោយ Duy Hoan