នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Kim Son បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ WB បានជួយឧបត្ថម្ភក្រសួងអប់រំនិងបណ្តុះបណ្តាល អនុវត្តន៍កម្មវិធី និងគម្រោងចំនួន ១២ ដែលមានប្រភពទុនពី WB សំដៅជួយឧបត្ថម្ភការផ្លាស់ប្ដូរថ្មីវិស័យអប់រំទូទៅ កសាងគំរូសាលារៀនថ្មីនៅវៀតណាម ពង្រីកគោលនយោបាយអប់រំ បណ្ដុះបណ្ដាល ធានាគុណភាពអប់រំសាលារៀន ការអប់រំថ្នាក់បឋមសិក្សាសម្រាប់កុមារ ដែលមានស្ថានភាពរស់នៅលំបាក ក៏ដូចជាពង្រឹងលទ្ធភាពទៅសាលារៀនសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សាផងដែរ។

leftcenterrightdel
លោក Nguyen Kim Son អញ្ជើញទទួលជួបជាមួយលោកស្រី Carolyn Turk នាយិកាធនាគារពិភពលោក  (WB) ប្រចាំនៅវៀតណាម (រូបថត៖ vovworld.vn)

លោករដ្ឋមន្រ្តីមានគោលបំណងថា នាពេលខាងមុខ WB បន្តផ្ដល់អាទិភាពជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ប្រព័ន្ធសាលារៀន និងថ្នាក់រៀនសម្រាប់ថ្នាក់អប់រំទូទៅ និងគ្រឹះស្ថានបណ្ដុះបណ្ដាលដោយព្រមៗគ្នា ប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រភពកម្លាំង ដើម្បីវៀតណាមអភិវឌ្ឍន៍សមត្ថភាពជូនជួរគ្រួបង្រៀន ហើយតាមនោះលើកកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាល។

នាថ្ងៃដដែល លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល ក៏មានជំនួបជាមួយ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward ដើម្បីពិភាក្សាអំពីវិស័យអប់រំផងដែរ៕

តាម vovworld.vn