ថ្លែងក្នុងសិក្ខាសាលា លោក Le Xuan Lam ប្រធានក្រុមប្រឹក្សាសាលា Lac Long Quan ប្រធានគណៈកម្មការរៀបចំសិក្ខាសាលាបានឲ្យដឹងថា សិក្ខាសាលាផ្តោតលើបញ្ហាដូចជា ខ្លឹមសារ និងកម្មវិធីបង្រៀនភាសាវៀតណាមសម្រាប់ជនជាតិវៀតណាមនៅបរទេស បទពិសោធន៍ក្នុងការបង្រៀនភាសាវៀតណាម (តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់) ការប្រើបច្ចេកវិទ្យាក្នុងការបង្រៀនភាសាវៀតណាម ការចែករំលែកព័ត៌មានអំពីស្ថានភាពបង្រៀននិងសិក្សាភាសាវៀតណាមនៅប្រទេសមួយចំនួនលើពិភពលោក។

leftcenterrightdel
សិក្ខាសាលាមានការចូលរួមពីតំណាងជាង ១០០ នាក់ មកពីប្រទេសនិងដែនដីជាច្រើន (រូបថត៖ vovworld.vn)

ក្នុងឱកាសនេះ លោក Dinh Hoang Linh ប្រធានស្តីទីនាយកដ្ឋានព័ត៌មាន វប្បធម៌ នៃគណៈកម្មាធិការជាតិទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការជាតិទទួលបន្ទុកជនជាតិវៀតណាមនៅបរទេសបានជួយឧបត្ថម្ភការបង្រៀន និងសិក្សាភាសាវៀតណាមរបស់សហគមន៍ជនជាតិវៀតណាមនៅបរទេសដើម្បីឆ្លើយតបនឹងតម្រូវការរបស់អាណិកជនវៀតណាមនៅទូទាំងពិភពលោក ប៉ុន្តែ នៅជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន ហើយគប្បីទទួលការចែករំលែកបទពិសោធន៍ច្រើនថែមទៀតពីគ្រូបង្រៀនភាសាវៀតណាមនៅបណ្ដាប្រទេស។

សិក្ខាសាលាក៏ជាឱកាសសម្រាប់សហគមន៍គ្រូបង្រៀនភាសាវៀតណាមនៅបរទេសជួបតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសហគមន៍ជនជាតិវៀតណាមនៅប្រទេសប៉ូឡូញ និងប្រទេសឆែក។ ប្រតិភូមកពីប្រទេសកូរ៉េខាងត្បូង ថៃ ប៉ូឡូញ អ៊ុយក្រែន រុស្ស៊ី អូស្ត្រាលី អាមេរិក ជាដើម ក៏បានចែករំលែកបទពិសោធន៍ផ្សេងៗក្នុងការបង្រៀនភាសាវៀតណាមនៅថ្នាក់ និងតាមរយៈប្រព័ន្ធវីដេអូប្រកបដោយប្រសិទ្ធភាព ហើយពិភាក្សាអំពីការប្រើបច្ចេកវិទ្យាទំនើបក្នុងការបង្រៀន បញ្ហាប្រឈម និងវិធានការដោះស្រាយ៕

បកប្រែដោយ Thanh Cong