leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម រួមជាមួយក្រុមនិស្សិតវៀតណាមដែលចូលរួមការប្រឡងអូឡាំពិកកុំព្យូទ័រអន្តរជាតិឆ្នាំ ២០២២ (រូបថត៖ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម)

ការប្រឡងនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយប្រទេសសិង្ហបុរី ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៣៥១ នាក់ មកពីប្រទេសចំនួន ៩០។ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត Covid-19 បានអូសបន្លាយក្នុងរយៈពេលយ៉ាងយូរ ហេតុដូច្នេះ នេះគឺជាឆ្នាំទី ២ ហើយដែលការប្រឡងនេះធ្វើឡើងតាមប្រព័ន្ធ​វីដេអូ​។ ក្រុមនិស្សិតវៀតណាមបានចូលរួមការប្រឡងមក​ពីសាកលវិទ្យាល័យបច្ចេកវិទ្យា (សាកលវិទ្យាល័យជាតិទីក្រុងហាណូយ) នៅបណ្ដាថ្ងៃទី ១៩ ទី២២ និងទី ២៥ ខែមិថុនា៕

បកប្រែដោយ Huyen Trang