leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្រ្តីអប់រំអាស៊ានលើកទី ៥១ តាមប្រព័ន្ធវីដេអូ (រូបថត៖ vov.vn)

នៅក្នុងសុន្ទរកថាដែលបានថ្លែងនៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Kim Son បានចែករំលែកអំពីផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 លើការអប់រំរបស់វៀតណាម និងការផ្លាស់ប្តូរដើម្បីភាពស្អិតរមួត ដែលក្នុងនោះមានគោលនយោបាយ “ផ្អាកទៅសាលារៀនមិនមែនផ្អាកការរៀនសូត្រនោះទេ” ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈការបង្រៀនតាមអនឡាញ តាមទូរទស្សន៍ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត។  តាមនោះ ជំរុញទំនាក់ទំនងរវាងសិស្ស និងគ្រូបង្រៀន ក៏ដូចជាលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងគ្រូបង្រៀន និងក្រុមគ្រួសារ និងសហគមន៍។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son ចូលរួមកិច្ចប្រជុំ (រូបថត៖ vov.vn)

ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងជោគជ័យរបស់អង្គការរដ្ឋមន្រ្តីក្រសួងអប់រំនៃបណ្តាប្រទេសអាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោករដ្ឋមន្រ្តី Nguyen Kim Son បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមចំណែកប្រភពធនធាន និងរួមដំណើរជាមួយក្រសួងអប់រំនិងបណ្តាប្រទេសអាស៊ានដើម្បីបង្កើតការអប់រំបើកចំហ  លើកកម្ពស់គំនិតផ្តួចផ្តើម ដើម្បីឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព ដោយធានាថាមិនទុកសិស្សណាម្នាក់ចោលឡើយ៕

បកប្រែដោយ Thanh Cong