រំលឹកអំពីកិច្ចសហប្រតិបត្តិការលេចធ្លោរវាងវៀតណាម និង EU នោះ លោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយថែមទៀត ព្រមទាំងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម-EU ជាបុព្វបទដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយបណ្ដាដៃគូអឺរ៉ុប។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសង្ឃឹមថាទីក្រុងហាណូយនិងបណ្ដាដៃគូ EU នឹងបន្តជំរុញបណ្ដាគម្រោងសហប្រតិបត្តិការទ្វេភាគី រួមចំណែកពង្រឹងវិបុលភាពរួមផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមបានសម្ដែងក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងទីក្រុងហាណូយជាមួយបណ្ដាដៃគូអឺរ៉ុប នារយៈពេលកន្លងទៅ។ ភាគីទាំងពីរបាននិងកំពុងអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក្នុងនោះមានគម្រោងសាកលវិទ្យាល័យគ្រប់គ្រងអឺរ៉ុប។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti សង្ឃឹមថាអាជ្ញាធរទីក្រុងនឹងបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញគម្រោងនេះនាពេលខាងមុខផងដែរ៕

តាម vovworld.vn