នៅពេល Thin ជួបពួកយើងខ្ញុំ គាត់ញញឹម និងស្វាគមន៍យើងខ្ញុំយ៉ាងរាក់ទាក់។ ក្នុងបន្ទប់តូចមួយនៃក្រុមចលនាមហាជន ជាកន្លែងដែល Thin រៀនសូត្រ និងសម្រាក។ វិញ្ញាបនប័ត្រអំពីសមិទ្ធិផលសិក្សារបស់ប្អូន Thin ត្រូវបានព្យួរនៅខាងលើទូសៀវភៅ។  លោក Tran Quoc Toan អនុប្រធាននយោបាយនៃប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន A Dot បានចែករំលែកថា “ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លទ្ធផលសិក្សារបស់ Thin តែងតែស្ថិតនៅលំដាប់ជួរមុខ។ នៅឆ្នាំសិក្សា ២០២០-២០២១ គាត់ឡើងថ្នាក់ទី ៦ ហើយត្រូវបានគ្រូរបស់គាត់ទុកចិត្តប្រគល់ឲ្យធ្វើជាមេថ្នាក់។ ការខិតខំប្រឹងប្រែងរបស់ Thin ធ្វើឱ្យកម្មាភិបាល និងយុទ្ធជនយើងខ្ញុំសប្បាយរីករាយណាស់”។

ក្រឡេកមើលសៀវភៅសរសេររបស់ Thin យើងខ្ញុំបានអានអត្ថបទមួយដ៏រំជួលចិត្តនៅពេលដែលគាត់សរសេរអំពីអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតរបស់គាត់ថា៖ “នៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៩ ជាពេលដែលខ្ញុំនិងម្តាយរៀបចំរបស់របរ សម្លៀកបំពាក់ និងឯកសារសម្រាប់ម្តាយខ្ញុំទៅទីក្រុងហូជីមិញជាកម្មករដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ឪពុកខ្ញុំជាជនពិការ ហេតុដូច្នេះ ការងារគ្រប់យ៉ាងសុទ្រតែផ្អែកលើម្តាយខ្ញុំ។ល។ នៅពេលដែលម្តាយខ្ញុំចូលក្នុងឡាន ទឹកភ្នែកគាត់ហូរលើថ្ពាល់ - ដែលជាទឹកភ្នែកព្រាត់ប្រាស់បែកគ្នា ប៉ុន្តែខ្ញុំយល់ថាម្តាយត្រូវទៅធ្វើការដើម្បីគ្រួសារទេ។ នៅថ្ងៃដដែលនោះ ខ្ញុំបានទទួលយកទៅចញ្ចឹមដោយប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន A Dot។ ដោយទទួលបានការយកចិត្តទុកដាក់ ការថែទាំ និងការបង្រៀនពីសំណាក់ពូ និងបងៗ ទាំងនេះគឺជាអនុស្សាវរីយ៍ដែលខ្ញុំនឹកបំផុត...” ។

leftcenterrightdel
កម្មាភិបាលប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន A Dot ផ្តល់អំណោយជូនសិស្សដែលជួបការលំបាក

ស្រុក A Luoi មានឃុំជាប់ព្រំដែនចំនួន ១២ ឃុំដែលមានប្រជាជនជាង ៩០% ជាជនជាតិភាគតិចដូចជាជនជាតិ Ta Oi, Pa Huy, Co Tu, Van Kieu។ល។ សណ្ឋាណដីពិបាកណាស់ និងការទៅមកក៏ពិបាកខ្លាំងដែរ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកយ៉ាងខ្លាំង។ ជាមួយគំរូ “កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន” កងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានទទួលចិញ្ចឹមកូនធម៌ពីរនាក់នៅប៉ុស្តិ៍ការពារព្រំដែន។ ការ “លើកទឹកចិត្តកុមារឲ្យទៅសាលារៀន” ក៏ត្រូវបានអនុវត្តដោយប៉ុស្តិ៍ការពារព្រំដែន ដែលជួយឲ្យកុមារចំនួនជាង ៤០ នាក់ ហើយកុមារម្នាក់ៗទទួលបាន ៥០ ម៉ឺនដុងក្នុងមួយខែ។ ភាគច្រើនកុមារដែលទទួលបានការឧបត្ថម្ភគឺកុមារជនជាតិភាគតិច។ ក្រៅពីនេះ នៅឱកាសដើមឆ្នាំសិក្សា រឺថ្ងៃបុណ្យ និងបុណ្យចូលឆ្នាំថ្មី កម្មាភិបាល និងយុទ្ធជនទាំងឡាយក៏បានចូលរួមបរិច្ចាគថវិកាដើម្បីទិញសម្លៀកបំពាក់ កាបូបដាក់សៀវភៅ និងកង់សម្រាប់កុមារផងដែរ។ល៕

បកប្រែដោយ Huyen Trang