គោលនយោបាយ និងការអភិវឌ្ឍ
ជួយគាំទ្រយ៉ាងជាក់ស្តែងដល់សិស្សជនជាតិភាគតិច
កប.អនឡាញ - គោលនយោបាយពិសេសមួយរបស់បក្ស និងរដ្ឋចំពោះតំបន់ជនជាតិភាគតិចគឺផ្តល់អាទិភាពក្នុងការជ្រើសរើសសិស្ស និងជួយគាំទ្រដល់សិស្ស និស្សិតជនជាតិភាគតិចក្នុងវិស័យអប់រំ។
ជាក់ស្តែង ក្នុងអនុក្រឹត្យលេខ ៥៧ / ២០១៧ / NĐ-CP ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ របស់រដ្ឋាភិបាលស្តីពី “គោលនយោបាយផ្តល់អាទិភាពលើការជ្រើសរើសសិស្ស និងជួយគាំទ្រលើការសិក្សាសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សា សិស្ស និងនិស្សិតជនជាតិភាគតិច” បានចែងថា៖ កុមារថ្នាក់មត្តេយ្យសិក្សា សិស្ស និងនិស្សិតនៃក្រុមជនជាតិភាគតិចចំនួន ១៦ ដែលមានចំនួនប្រជាជនតិចជាង ១០,០០០ នាក់ រួមមាន៖ ជនជាតិ Cong, Mang, Pu Peo, Si La, Co Lao, Bo Y, La Ha, Ngai, Chut, O Du, Brau, Ro Mam, Lo Lo, Lu, Pa Then, La Hu ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសឹក្សានានានៃប្រព័ន្ធអប់រំជាតិ ត្រូវបានផ្តល់អាទិភាពឲ្យចូលសិក្សានៅតាមបណ្ដាគ្រឹះស្ថានសឹក្សាដែលសមស្របតាមបំណងប្រាថ្នារបស់ពួកគេ។
|
|
សិស្សជនជាតិភាគតិចនៅខេត្ត Yen Bai (រូបថត៖ moet.gov.vn) |
ជាពិសេស សិស្ស និស្សិតនឹងទទួលបានការជួយឧបត្ថម្ភរពីរដ្ឋក្នុងការសិក្សាដូចជា៖ កុមារថ្នាក់មត្តេយ្យសិក្សានៅគ្រឹះស្ថានអប់រំមត្តេយ្យសិក្សាទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៣០% នៃប្រាក់ខែគោល/ម្នាក់/ខែ; សិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៤០% នៃប្រាក់ខែគោល/ម្នាក់/ខែ; សិស្សដែលកំពុងសិក្សានៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ១០០% នៃប្រាក់ខែគោល/ម្នាក់/ខែ។ សិស្ស និស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ១០០% នៃប្រាក់ខែគោល / ម្នាក់/ ខែ។
យោងតាមការវាយតម្លៃរបស់នាយកដ្ឋានអប់រំជនជាតិភាគតិច (ក្រសួងអប់រំ និងបណ្តុះបណ្តាល) បន្ទាប់ពីការអនុវត្តអស់រយៈពេល ៤ ឆ្នាំមក គោលនយោបាយខាងលើបាននាំមកនូវផលវិជ្ជមានជាច្រើន។ មិនត្រឹមតែផ្តល់អំណោយផលក្នុងការជ្រើសរើសសិស្សប៉ុណ្ណោះទេ ដោយសារមានការផ្តល់ប្រាក់ឧបត្ថម្ភនោះបានជាសិស្សានុសិស្សមានឱកាសបន្តការសិក្សា ដោយរក្សាបាននូវអត្រាទៅរៀន កាត់បន្ថយចំនួនសិស្សបោះបង់ចោលការសិក្សា រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត និងពង្រឹងប្រព័ន្ធអប់រំទាំងថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ គុណភាពអប់រំត្រូវបានកែលម្អជាបណ្តើរៗ៕
បកប្រែដោយ Duy Hoan